Fish soup

  

Advertisements

Crab soup

  

ផ្លែ​ពោត​មាន​ប្រយោជន៍​ច្រើន​ហួស​ការ​ស្មាន

Copy from: Sabay

ពោត​មិន​ត្រឹម​តែ​ជា​ដំណាំ​ស្បៀង​សំខាន់​បន្ទាប់​ពី​ដំណាំ​ស្រូវ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ចំណី​អាហារ​​ឆ្ងាញ់​ដែល​យើង​អាច​យក​វា​​ច្នៃ​ជា​ម្ហូប ឬ​​​យក​​ទៅ​ធ្វើ​បង្អែម​ញ៉ាំ​​ក៏​បាន។ ​​អ្វី​ដែល​​ពិសេស​​ជាង​នេះ​ទៅ​ទៀត​នោះ​ ពោត​​​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​​​ ដោយសារ​វា​សម្បូរ​ដោយ​សារជាតិ​ចិញ្ចឹម​ដល់​រាង​កាយ​​ដែល​​មាន​ដូច​ខាង​ក្រោម៖

 

34

 

១. សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

 

ពោត​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ជា​ច្រើន​ ដូច​ជា​ Phytonutrients និង Carotenoids ជា​ដើម (ជា​ពិសេស​គឺ​ក្នុង​ពោត​ពណ៌​លឿង)។ ក្រៅ​ពី​នេះ​នៅ​មាន​សារធាតុ​ផ្សេង​ទៀត​​ដូច​ជា Lutein, Zeaxanthin, អាស៊ីត Vanillic, អាស៊ីត Ferulic និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ចំនួន​ទៀត។

 

២. កាបូអ៊ីដ្រាត​

 

ពោត​ផ្ដល់​​សារធាតុ​​កាបូអ៊ីដ្រាត​ ​​ជា​ថាមពល​​​ដែល​រាងកាយ​ត្រូវ​ការ​​ជា​ប្រចាំ​ថ្ងៃ​សម្រាប់​សកម្មភាព​រាងកាយ​ និង​ខួរក្បាល​ ម៉្យាង​វា​ក៏​​ផ្ដល់​កម្លាំង​ទៅ​ដល់​រាង​កាយ​ផង​ដែរ​ ជា​ពិសេស​អ្នក​អត្តពលកម្ម។

 

​​​​​២. ប្រូតេអ៊ីន

 

​ផ្លែ​ពោត​មាន​ផ្ទុក​សមាសធាតុ​ប្រូតេអ៊ីន​ដែល​ជា​សារធាតុ​ចិញ្ចឹម​សារពាង្គកាយ​ ហើយ​រាង​កាយ​ក៏​ត្រូវ​ការ​​វា​ជា​ចាំ​បាច់​ផង​ដែរ។​ ​ប្រូតេអ៊ីន​ក៏​អាច​​ជួយ​ជួសជុល​កោសិកា ជួយ​សាច់​ដុំ ​​និង​បង្កើន​​ប្រពន្ធ​ភាព​ស៊ាំ។
​​
​​
៣. សារធាតុ​មិន​ធ្វើ​ឲ្យ​ធាត់​ខ្លាំង

 

ពោត​មាន​​សារធាតុ​ល្អ​សម្រាប់​សុខភាព​ ហើយ​ម៉្យាង​វា​ក៏​មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​​យើង​​មិន​ឡើង​ទម្ងន់​ខ្លាំង​ផង​ដែរ។

 

៤. ជាតិ​សរសៃ (Fiber)

 

នៅ​ក្នុង​ផ្លែ​ពោត​មាន​សារជាតិ​សរសៃ (​Fiber) ដែល​ល្អ​សម្រាប់​សុខភាព។​ ម្យ៉ាង​ទៀត​​វា​​ក៏​មាន​​សារធាតុ​ម៉្យាង​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជួយ​បង្ការ​រោគ​ទល់​លាមក​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ បរិភោគ​ផ្លែ​​ពោត​អាច​​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ៕​

 

33

Khmer Fish Name

            

Copy pics

​វិធីធ្វើ ជ្រក់ត្រប់ស្រួយ

+ គ្រឿងផ្សំ
– ត្រប់ស្រួយ ៥០០ក្រាម​
– រំដេង ១ដុំហាន់ជាចំណិតស្តើង
– ខ្ទឹមស ៤កំពឹសចិតចំណិត
– ម្ទេស ២ផ្លែហាន់
– ក្រូចឆ្មា ២ផ្លែ
– អំបិល ២ស្លាបព្រាកាហ្វេ
– ស្ករស ៣-៤ស្លាបព្រាបាយ
– ទឹកត្រី ៣-៤ស្លាបព្រាបាយ

+ វិធីធ្វើ
១. ដំ​បូង​ត្រូវ​យក​ត្រប់​ទាំង​មូល​មក​ដាក់​ត្រាំក្នុង​ទឹក​ក្តៅ លាយជាមួយ​អំបិល​​ ​ រួច​ហើយ​​​ទុក​រហូត​ទាល់​​តែ​ទឹក​ត្រជាក់។
២. យក​​ត្រប់​មក​ពុះ ឬ​ចិតជា​ពីរ​ ឬ​ជាបី​ទៅ​តាម​ត្រប់ ​រួច​ហើយ​ដាក់​ចូល​ក្នុង​ទឹក​អំ​បិល​​នោះ​វិញ​ទុក​ប្រហែល​ជា​ ១៥ ​នាទី យក​ទៅស្រុះទឹក​ក្តៅ​ម្តង​ទៀត​ បន្ទាប់​មក​ទុក​ឲ្យ​ស្រស់​ទឹក។
៣. បន្ទាប់​មក​ទៀត​យក​ត្រប់​មក​លាយ ស្ករស, ទឹក​ត្រី, ទឹក​ក្រូច​ឆ្មា ឲ្យ​សព្វ​ រួច​ហើយ​យក​រំ​ដេង, ខ្ទឹមស និងម្ទេស​​ដាក់​ចូល​​លាយ​ចូល​គ្នា​ម្តង​ទៀត។

៤. យក​កែវ ឬក្រឡ​​ដាក់​ត្រប់​ដែល​លាយ​គ្រឿង​រួច​ចូល​​​គ្រប​ឲ្យ​ជិតទុក​ប្រ​ហែល​ជា​ ៣០​ នា​ទី​ អ្នក​អាច​យក​វា​មក​ញ៉ាំ​បាន​ហើយ៕


ដោយ៖ សុខឡៃ

Copy from: មង្គលការ

អត្ថប្រយោជន៍ ៨ យ៉ាងរបស់ផ្លែត្រប់ដែលអ្នកគួរតែយល់ដឹង

មនុស្សមួយចំនួនមិនដែលចាប់អារម្មណ៍ និងមិនដឹងថាយកផ្លែត្រប់ទៅធ្វើអ្វីនោះទេ។ អ្នកគ្រាន់តែយកផ្លែត្រប់ទៅធ្វើម្ហូប ធម្មតាៗប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទាន់ដឹងថាផ្លែត្រប់មានអត្ថប្រយោជន៍អ្វីខ្លះនោះទេ។​

ការពិតទៅផ្លែត្រប់មានប្រយោជន៍ដល់ទៅ ៨ យ៉ាងឯណោះ​…..

១. ប្រឆាំងជាមួយមហារីក

ពិតណាស់នៅក្នុងផ្លែត្រប់មានសារធាតុមួយដែលមានឈ្មោះ ថា Chlorogenic ។ វាអាចការពារការផ្លាស់ប្តូរពីកោសិកាធម្មតាទៅ ជាកោសិកាមហារីក។​ ជាពិសេស

សំបករបស់ផ្លែត្រប់ មានសារធាតុមួយដែលមានឈ្មោះថា nasunin ដែលអាចការពារ នៃការរីកលូតលាស់កោសិកាសរសៃឈាម។

២. ការពារ និង ចិព្ចឹាមកោសិការខួរក្បាល

សារជាតិនៅក្នុងសាច់ត្រប់មានលក្ខណៈពិសេសមួយដែល អាចប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធិភាព និង រ៉ាឌីកាល់ការពារកម្រិតជាតិខ្លាញ់ក្នុងភ្នាសកោសិកាខួរក្បាលពីការខូចខាតអុកស៊ីតកម្ម។

៣. ជួយដល់ការរំលាយអាហារ

គ្រាន់តែផ្លែត្រប់មួយផ្លែមានជាតិសរសៃដល់ទៅ ១៦ ក្រាម។ វាជាចំនួនមួយដល់ច្រើនក្នុងការប្រយុទ្ធប្រឆាំងកុំឲ្យមានជម្ងីមហារីកកើតឡើង។ របបអាហារមានជាតិសរសៃខ្ពស់ មិនត្រឹមតែជួយការពារការកើតជំងឺមហារីកនោះទេប៉ុន្តែវាធ្វើនិយ័តកម្មចលនា ពោះវៀនការទល់លាមកព្យាបាលជម្ងឺឬសដូងបាត, និងការដំបៅ ទៀតផង។

៤. គ្រប់គ្រងជម្ងឺទឹកនោមផ្អែមប្រភេទទី ២ នឹងលើសឈាម

បច្ចុប្បន្ននេះប្រជាជនមួយចំនួនមានជម្ងឺនឹងនោមផ្អែម ប៉ុន្តែផ្លែត្រប់អាចជួយបាន។ មិនតែប៉ុណ្ណោះ ត្រប់ថែមទាំងអាចជួយដល់អ្នកមានជម្ងឺលើសឈាមទៀតផង ព្រោះក្នុងផ្លែត្រប់មានជាតិសរសៃខ្ពស់។​

៥. ជួយធ្វើឲ្យសាច់ល្អ

ផ្លែត្រប់មិនត្រឹមតែជួយព្យាបាលជម្ងឺនោះទេ វាថែមទាំងធ្វើឲ្យមានសាច់ស្អាតថែមទៀតផង។ ជាពិសេស មិត្តនារីៗ ដែលចង់មានស្បែកស្អាត គួរតែទទួលទានផ្លែត្រប់ឲ្យបានច្រើន ព្រោះត្រប់មាន វីតាមីន និងសារជាតិ ខនិជ ដែលចាំបាច់បំផុតសុខភាពស្បែក និងសម្រស់។ ផ្លែត្រប់នេះថែមទាំងអាចរក្សាសម្រស់របស់អ្នកឲ្យនៅក្មេងជាវ័យទៀតផង។

៦. ជួយគ្របគ្រងកម្រិតកូលេស្តេរ៉ុល

តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ផ្លែត្រប់អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាម ហើយវាធ្វើឲ្យហូរឈាមមានការប្រសើរឡើង។

៧. ធ្វើឲ្យឆ្អឹងរឹងមាំ

ផ្លែត្រប់មានវីតាមីន K និងសារជាតិទង់ដែង ដែលចំាបាច់បំផុតសម្រាប់ការពារឆ្អឹង។ សព្វថ្ងៃនេះមនុស្សមួយចំនួន ទទួលទានកង្វះជាតិទង់សដែង នេះ ជាការប្រឈមនឹងការវិវត្តទៅជាជម្ងឺពុកឆ្អឹងទៅថ្ងៃក្រោយ។ ផ្លែត្រប់មានជាតិទង់ដែង ឬស្ពាន់ក្នុងការបង្កើតស្រទាប់កូឡាជែល ជាលិកាភ្ជាប់ឆ្អឹង ហើយវីតាមីន K អាចជួយកាត់បន្ថយជម្ងឺបាក់ឆ្អឹង។

៨.ការពារប្រព័ន្ធភាពស៊ាំ

ថ្វីត្បិតតែផ្លែត្រប់គ្មាន វីតាមីនc ក៏ពិតមែន ប៉ុន្តែវាមានជីវជាតិរុក្ខជាតិ និង សារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងគ្នា។ ជាពិសេសសំបកពណ៌ស្វាយចាស់របស់ផ្លែត្រប់

អាចប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងមេរោគ៕

អត្ថបទ៖ KHMERPRESS

Healthbenefitsofeggplant

Warm Chocolate Ice Cream Mint Tarts Recipe

  1. Ingredient1 package (4 ounces) mini graham cracker pie crusts (6 crusts per package)
  2. 8 ounces (8 squares) semi-sweet chocolate, finely chopped
  3. 1 cup BLUE BUNNY® Premium Mint Chocolate Chip Ice Cream
  4. 1 egg
  5. Fresh mint leaves (optional)
    Preparation

    1. Preheat overn to 350°F. Place graham cracker crusts on a cookie sheet; set aside.
    2. Place chocolate in a medium bowl; set aside. Bring ice cream to a boil in saucepan over medium heat; pour over chocolate. Allow to stand 30 seconds to melt chocolate; stir until smooth. Cool 10 minutes.
    3. Add egg to cooled chocolate; mix well. Pour into graham cracker crusts. Bake 15 to 17 minutes or until edges are no longer glossy. Cool 10 minutes before serving. 
    4.  

 ទឹកប្រហុកជ្រលក់ក្តាម🐠🐟🐬🐳🐋

វីធីធ្វើ៖
១. ដាក់ប្រហុកចំហុយ
២. លីង ខ្ទឹមស, ខ្ទឹមក្រហម និងម្ទេស បុកអោយម៉ត់ យក​លាយ​ជាមួយប្រហុក។
៣. ច្របាច់ក្រូចឆ្មារ, ថែមស្ករត្នោត លាយអោយសព្វ ភ្លក្សថែមថយ​តាមចំណូលចិត្ត។

៤. ហាន់ស្លឹក​ជីររណារ​ស្តើងៗ រោយ​ថែម​ពីលើ​ទឹកជ្រលក់ ដើម្បី​ជួយ​បំបាត់​ក្លិនឆ្អាប៕


ផ្តល់សិទ្ធដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

Copy from: Khmer-note

រមៀត‬ ព្យាបាលជំងឺ ដំបៅក្រពះ និងជួយបំបាត់ឆ្អឹងពុក

រមៀត ឬល្មៀត ជារុក្ខជាតិដែលគេស្គាល់ជាទូទៅ វាមានសារធាតុ ខឺរឃ្យូមីន ដែលអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងការរលាក ព្រមទាំង កាត់បន្ថយជំងឺអាល់ហ្សៃមើរ (ជំងឺភ្លេចភ្លាំងវង្វេងវង្វាន់)។ តាមលទ្ឋផល នៃការស្រាវជ្រាវរបស់មហាវិទ្យាល័យសិង្ហបុរី រកឃើញថា សិស្សដែលពិសាសម្លការី ជាប្រចាំ ឬពិសាម្តងម្កាល (គ្រប់រយៈពេល ៦ខែ ) អាចធ្វើវិញ្ញាសាប្រលងបានល្អ ជាងអ្នកដែលមិនធ្លាប់ពិសាសម្លការីសោះ។

ប្រភពពីគេហទំព័រ antkh បានឲ្យដឹងបន្តទៀតថា មនុស្សវ័យ ចាស់ជនជាតិឥណ្ឌា ដែលពិសាសម្លការី ជាប្រចាំ មានជំងឺអាល់ហ្សៃមើរ តិចជាងមនុស្សចាស់ជរា នៅសហរដ្ឋអាមេរិក ដល់ទៅ ៤ដង។ ការសិក្សាមួយទៀត នៅមហាវិទ្យាល័យអារីហ្សូណា បានបង្ហាញថា សារធាតុខឺរឃ្យូមីន អាចជួយសម្រាល អាការរលាកសន្លាក់បាន។ ប្រការសំខាន់ គឺរមៀត អាចការពារថ្លើម មិនអោយសារធាតុពុល

បំផ្លាញបាន និងមានប្រសិទ្ធភាពសម្លាប់មេរោគបាក់តេរី ទប់ស្កាត់មហារីក ព្រមទាំងព្យាបាល ជំងឺដំបៅក្រពះទៀតផង។ ប៉ុណ្ណោះតែទេ បើតាមគេហទំព័រ rasmeinews បានបង្ហាញថា ក្រុមអ្នក
វិទ្យាសាស្ត្រសហរដ្ឋអាមេរិក ប្រចាំសាកលវិទ្យាល័យអារី ហ្សោណា បានអះអាងពីការរកឃើញរបស់ខ្លួនថា រមៀតដែលជាគ្រឿងទេស គេតែងចូលចិត្តប្រើលាយផ្សំក្នុងអាហារ ប្រភេទហិរ ឬសម្លទឹកលឿង ជាច្រើននោះ មានគុណសម្បត្តិពិសេសក្នុងការបំបាត់ រោគជំងឺបានមួយចំនួន។ 

ក្នុងវេជ្ជសាស្ត្រប្រទេសប៉ែក អាស៊ី គេបានប្រើរមៀតក្នុងការបំបាត់ រោគនានាអស់រយៈពេលរាប់សិបឆ្នាំ មកហើយ ដោយវាមានប្រសិទ្ធភាពក្នុង ការទប់ស្កាត់ និងការពាររោគរលាកឆ្អឹងសន្លាក់ ជួយ
ការពារអាការៈរលាក ក្លាយពង ឬការហើមកើតចេញពីរោគផ្សេងៗ ដូចជា រោគហឺត រលាកពោះវៀន និងរោគឆ្អឹង។

Copy from: Khmer Note

ប្រភព៖ ហ្វេសប៊ុក

11174223_428879077292850_8535896436241529407_o

ឆាមីពងទា​សាច់ក្រក

+ គ្រឿងផ្សំ
– មី ១កញ្ចប់ (ស្រុះ​ឲ្យហើយ)
– សាច់ក្រក​ ២ គ្រាប់ (ចៀនឆ្អិន) ហាន់បញ្ឆិត 
– ស៊ុត ១ គ្រាប់ (ស៊ុតមាន់ ឬ ទា)
– ខាត់ណា ២ ដើមចិតបញ្ឆិតៗ
– ការ៉ុត ១ មើមតូចហាន់ស្តើងវែង
– ទឹកម្ទេស ១ ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
– ស្ករស បន្តិច
– ប្រេងឆា ២ ស្លាបព្រាបាយ

+ វិធីធ្វើ
១. ដំបូង​យក​ពង​ទា​មក​គោះ​ដាក់​ចូល​ក្នុង​ចានរួច​ហើយ​ផ្សំគ្រឿង​ចូល។
២. គ្រឿង​ដែល​ត្រូវ​ផ្សំ​មាន​ទឹក​ស៊ីអ៊ីវ ស្ករស និង​ទឹក​ម្ទេស​ កូរ​វា​បញ្ចូល​គ្នា​ឲ្យ​សព្វម្តងសិន​។
៣. បន្ទាប់​មក​​ដាក់​ដើមខាត់ណា, ការ៉ុត, សាច់​ក្រក់ និងមី រួច​ហើយ​កូរ​វា​បញ្ចូល​គ្នា​ម្តង​ទៀត។

៤. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ ចាក់​គ្រឿង​ផ្សំ​ដែល​បាន​លាយ​ទុក​ក្នុង​ចាន​ចូល​ បន្ទាប់​មក​ឆា​ឲ្យ​បន្លែ​ឆ្អិន​ជា​ការ​ស្រេច៕


Copy from: 

ដោយ៖ សុខឡៃ

សម្រាប់ថ្ងៃដើមសប្តាហ៍នេះ មង្គលការ មាន​មុខ​ម្ហូប​ថ្មី​មួយមុខ​ទៀត​ហើយមក​បង្ហាញ​ជូន​ប្រិយមិត្ត​គ្រប់​គ្នា​ឲ្យបាន​ដឹង នោះគឺ ឆាមីពងទា​សាច់ក្រក។