Category Archives: ជំនួយសុខភាព

Trouble white Rice

    

Copy from Facebook name: Amed Cambodia 

Advertisements

ផ្លែ​ពោត​មាន​ប្រយោជន៍​ច្រើន​ហួស​ការ​ស្មាន

Copy from: Sabay

ពោត​មិន​ត្រឹម​តែ​ជា​ដំណាំ​ស្បៀង​សំខាន់​បន្ទាប់​ពី​ដំណាំ​ស្រូវ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ចំណី​អាហារ​​ឆ្ងាញ់​ដែល​យើង​អាច​យក​វា​​ច្នៃ​ជា​ម្ហូប ឬ​​​យក​​ទៅ​ធ្វើ​បង្អែម​ញ៉ាំ​​ក៏​បាន។ ​​អ្វី​ដែល​​ពិសេស​​ជាង​នេះ​ទៅ​ទៀត​នោះ​ ពោត​​​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​​​ ដោយសារ​វា​សម្បូរ​ដោយ​សារជាតិ​ចិញ្ចឹម​ដល់​រាង​កាយ​​ដែល​​មាន​ដូច​ខាង​ក្រោម៖

 

34

 

១. សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

 

ពោត​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ជា​ច្រើន​ ដូច​ជា​ Phytonutrients និង Carotenoids ជា​ដើម (ជា​ពិសេស​គឺ​ក្នុង​ពោត​ពណ៌​លឿង)។ ក្រៅ​ពី​នេះ​នៅ​មាន​សារធាតុ​ផ្សេង​ទៀត​​ដូច​ជា Lutein, Zeaxanthin, អាស៊ីត Vanillic, អាស៊ីត Ferulic និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ចំនួន​ទៀត។

 

២. កាបូអ៊ីដ្រាត​

 

ពោត​ផ្ដល់​​សារធាតុ​​កាបូអ៊ីដ្រាត​ ​​ជា​ថាមពល​​​ដែល​រាងកាយ​ត្រូវ​ការ​​ជា​ប្រចាំ​ថ្ងៃ​សម្រាប់​សកម្មភាព​រាងកាយ​ និង​ខួរក្បាល​ ម៉្យាង​វា​ក៏​​ផ្ដល់​កម្លាំង​ទៅ​ដល់​រាង​កាយ​ផង​ដែរ​ ជា​ពិសេស​អ្នក​អត្តពលកម្ម។

 

​​​​​២. ប្រូតេអ៊ីន

 

​ផ្លែ​ពោត​មាន​ផ្ទុក​សមាសធាតុ​ប្រូតេអ៊ីន​ដែល​ជា​សារធាតុ​ចិញ្ចឹម​សារពាង្គកាយ​ ហើយ​រាង​កាយ​ក៏​ត្រូវ​ការ​​វា​ជា​ចាំ​បាច់​ផង​ដែរ។​ ​ប្រូតេអ៊ីន​ក៏​អាច​​ជួយ​ជួសជុល​កោសិកា ជួយ​សាច់​ដុំ ​​និង​បង្កើន​​ប្រពន្ធ​ភាព​ស៊ាំ។
​​
​​
៣. សារធាតុ​មិន​ធ្វើ​ឲ្យ​ធាត់​ខ្លាំង

 

ពោត​មាន​​សារធាតុ​ល្អ​សម្រាប់​សុខភាព​ ហើយ​ម៉្យាង​វា​ក៏​មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​​យើង​​មិន​ឡើង​ទម្ងន់​ខ្លាំង​ផង​ដែរ។

 

៤. ជាតិ​សរសៃ (Fiber)

 

នៅ​ក្នុង​ផ្លែ​ពោត​មាន​សារជាតិ​សរសៃ (​Fiber) ដែល​ល្អ​សម្រាប់​សុខភាព។​ ម្យ៉ាង​ទៀត​​វា​​ក៏​មាន​​សារធាតុ​ម៉្យាង​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជួយ​បង្ការ​រោគ​ទល់​លាមក​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ បរិភោគ​ផ្លែ​​ពោត​អាច​​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ៕​

 

33

រមៀត‬ ព្យាបាលជំងឺ ដំបៅក្រពះ និងជួយបំបាត់ឆ្អឹងពុក

រមៀត ឬល្មៀត ជារុក្ខជាតិដែលគេស្គាល់ជាទូទៅ វាមានសារធាតុ ខឺរឃ្យូមីន ដែលអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងការរលាក ព្រមទាំង កាត់បន្ថយជំងឺអាល់ហ្សៃមើរ (ជំងឺភ្លេចភ្លាំងវង្វេងវង្វាន់)។ តាមលទ្ឋផល នៃការស្រាវជ្រាវរបស់មហាវិទ្យាល័យសិង្ហបុរី រកឃើញថា សិស្សដែលពិសាសម្លការី ជាប្រចាំ ឬពិសាម្តងម្កាល (គ្រប់រយៈពេល ៦ខែ ) អាចធ្វើវិញ្ញាសាប្រលងបានល្អ ជាងអ្នកដែលមិនធ្លាប់ពិសាសម្លការីសោះ។

ប្រភពពីគេហទំព័រ antkh បានឲ្យដឹងបន្តទៀតថា មនុស្សវ័យ ចាស់ជនជាតិឥណ្ឌា ដែលពិសាសម្លការី ជាប្រចាំ មានជំងឺអាល់ហ្សៃមើរ តិចជាងមនុស្សចាស់ជរា នៅសហរដ្ឋអាមេរិក ដល់ទៅ ៤ដង។ ការសិក្សាមួយទៀត នៅមហាវិទ្យាល័យអារីហ្សូណា បានបង្ហាញថា សារធាតុខឺរឃ្យូមីន អាចជួយសម្រាល អាការរលាកសន្លាក់បាន។ ប្រការសំខាន់ គឺរមៀត អាចការពារថ្លើម មិនអោយសារធាតុពុល

បំផ្លាញបាន និងមានប្រសិទ្ធភាពសម្លាប់មេរោគបាក់តេរី ទប់ស្កាត់មហារីក ព្រមទាំងព្យាបាល ជំងឺដំបៅក្រពះទៀតផង។ ប៉ុណ្ណោះតែទេ បើតាមគេហទំព័រ rasmeinews បានបង្ហាញថា ក្រុមអ្នក
វិទ្យាសាស្ត្រសហរដ្ឋអាមេរិក ប្រចាំសាកលវិទ្យាល័យអារី ហ្សោណា បានអះអាងពីការរកឃើញរបស់ខ្លួនថា រមៀតដែលជាគ្រឿងទេស គេតែងចូលចិត្តប្រើលាយផ្សំក្នុងអាហារ ប្រភេទហិរ ឬសម្លទឹកលឿង ជាច្រើននោះ មានគុណសម្បត្តិពិសេសក្នុងការបំបាត់ រោគជំងឺបានមួយចំនួន។ 

ក្នុងវេជ្ជសាស្ត្រប្រទេសប៉ែក អាស៊ី គេបានប្រើរមៀតក្នុងការបំបាត់ រោគនានាអស់រយៈពេលរាប់សិបឆ្នាំ មកហើយ ដោយវាមានប្រសិទ្ធភាពក្នុង ការទប់ស្កាត់ និងការពាររោគរលាកឆ្អឹងសន្លាក់ ជួយ
ការពារអាការៈរលាក ក្លាយពង ឬការហើមកើតចេញពីរោគផ្សេងៗ ដូចជា រោគហឺត រលាកពោះវៀន និងរោគឆ្អឹង។

Copy from: Khmer Note

ប្រភព៖ ហ្វេសប៊ុក

11174223_428879077292850_8535896436241529407_o

​គ្រាប់​ល្ពៅ​និង​ប្រយោជន៍​ចំពោះ​សុខភាព​

​នៅពេល​យើង​និយាយ​អំពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បានមក ​ពី​ការ​ទទួលទាន​គ្រាប់​ល្ពៅ​គឺ​វា​មាន​ច្រើនណាស់​។ គ្រាប់​ល្ពៅ​សម្បូ​ទៅដោយ​ជាតិ​ស័ង្គសី​, ម៉ាញ៉េ​ស្យូម និង​វីតាមីន K និង E​។ មនុស្ស​ជាច្រើន​មិន​បានដឹង​អំពី​រឿង​នេះ​ទេ ហើយ​ពួកគេ​ក៏​ច្រើន​តែ​បោះ​បង់គ្រាប់​ល្ពៅ​ចោល​ដែរ​ក្រោយពី​ពួកគេ​យក​ផ្លែ​ ល្ពៅ​ទៅ​ចម្អិន​រួច​។ គ្រាប់​ល្ពៅ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំ​ពើ​អ្នក​ដែល​មាន​ជំងឺ​រយៈពេល​ យូរអង្វែង​ដូចជា រលាក​សន្លាក់​, ជំងឺ​បេះដូង និង​មហារីក​ ។ រឿ​មួយ​ដែល​ត្រូវ​ចងចាំ​គឺថា ការ​ទទួលទាន​គ្រាប់​ល្ពៅ​អាច​បណ្តាល​អោយ​ទល់លាមក​បាន​។ ដូច្នេះ​អ្នក​គួរតែ​ទទួល​ទាន​ទឹក​អោយបាន​ច្រើន​នៅពេល​ញ៉ាំ​គ្រាប់​ល្ពៅ​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួន​នៃ​ការ​ទទួលទាន​ គ្រាប់​ល្ពៅ​។​

  • បំបាត់​ស្ត្រេ​ស​៖ សារធាតុ​គីមី​សរសៃប្រសាទ​ប្រឆាំង​ស្ត្រេ​ស (Anti-stress Neurochemica) ក្នុង​គ្រាប់​ល្ពៅ​អាចជួយ​បំបាត់​ភាព​ថប់​អារម្មណ៍ និង​បញ្ហា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ស្ត្រេសបាន​។
  • ​ជំងឺ​ពុក​ឆ្អឹង​៖ គ្រាប់​ល្ពៅ​គឺជា​អាហារ​ដ៏​មាន​ប្រយោជន៍​បំផុត​សម្រាប់​ស្ត្រី​ដែល​មាន​ជំងឺ ​ពុក​ឆ្អឹង ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​ស័ង្គសីដ៏​ច្រើន​សម្រាប់​បង្កើន​មុខងារ​ប្រព័ន្ធ ​ភាព​ស៊ាំ និង​ប្រឆាំង​នឹង​ការពុក​ឆ្អឹង​បាន​។
  • ​បង្ការ​ជំងឺមហារីក​៖ ជំងឺ​ដែល​ធ្វើអោយ​មនុស្ស​ស្លាប់​ច្រើនជាងគេ និង​ជួបប្រទះ​ជា​ញឹកញាប់​នោះ​គឺ​ការរីក​រាលដាល​នៃ​ជំងឺមហារីក​។ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដ៏​ល្អ​បំផុត​នៃ​ការ​ទទួលទាន​គ្រាប់​ល្ពៅ​គឺថា វា​អាច​ជួយ​បង្ការ​ជំងឺមហារីក​បាន​គ្រប់​ប្រភេទ ជាពិសេស​ជំងឺមហារីក​សុដន់ និង​មហារីក​ក្រពេញប្រូ​ស្តាត​។
  • ​ជំងឺ​ទឹកនោម​ផ្អែម​៖ គ្រាប់​ល្ពៅ​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត ដែល​អាច​ជួយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ក្នុង​ការសម្របសម្រួល​អាំង​ស៊ុយ​លីន ព្រមទាំង​ជួយ​ការពារ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ពី​បញ្ហា​តម្រងនោម​បាន​ទៀត​ផង​។
  • ​តម្រង​នោម​៖ អ្នក​ដែល​មាន​បញ្ហា​គ្រួស​ក្នុង​តម្រងនោម​គួរតែ​ញ៉ាំ​គ្រាប់​ល្ពៅ​អោយបាន​ ទៀងទាត់ ឬ​យ៉ាងហោច​ណាស់​ម្តង​ដែរ​ក្នុង​មួយ​សប្តាហ៍ ព្រោះ​គ្រាប់​ល្ពៅ​នឹង​មាន​សមត្ថភាព​រំលាយ​គ្រួស​បែប​ធម្មជាតិ​បាន​។
  • ​បំបាត់​ការឈឺចាប់​៖ សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក​របស់​គ្រាប់​ល្ពៅ​នឹង​ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ការ​រលាក​បាន​។
  • ​អាហារ​ដ៏​ល្អ​បំផុត​៖ គ្រាប់​ល្ពៅ​អាច​ចាត់ទុកថា​ជា​អាហារ​ដ៏​ល្អ​បំផុត ព្រោះ​វា​ជួយ​បង្កើន​ថាមពល​ក្នុង​ខ្លួន​មនុស្ស​។
  • ​បេះដូង​មាន​សុខភាព​ល្អ​៖ ចំពោះ​អ្នក​ដែល​កំពុងតែ​មាន​បញ្ហា​បេះដូង​គួរតែមាន​ទម្លាប់​ញ៉ាំ​គ្រាប់​ ល្ពៅ​ព្រោះ​វា​វា​អាច​ជួយ​អោយ​អ្នក​អាច​យកឈ្នះ​ជំងឺ​សរសៃឈាម​បេះដូង Coronary និង​ជំងឺ​បេះដូង​-​សរសៃឈាម​បាន៕4(244)

    http://www.health.com.kh/newdetail.php?newid=7147

អត្ថប្រយោជន៏នៃផ្លែគូលែន

ផ្លែ​គូលែន​ជា​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​លោក​អ្នក​អាច​រក​បាន​យ៉ាង​ងាយ​ ស្រួល​តាម​ទីផ្សារ​ កាន់​តែពិសេស​ទៅទៀត​នោះវា​មាន​អត្ថ​ប្រយោជន៏​ដែល​មិនអាច​កាត់​ថ្លៃ​ជាច្រើន​ ដូច​ជា

  • ​នៅ​ក្នុង​​ផ្លែគូលែន​​មួយ​​គ្រាប់​​ដែល​សំបូរ​​ទៅ​ដោយ​វីតា​មីន​ដែលមាន ​ដូច​ជាវីតាមីន​ B1​ ដែលអាច​ការពារ​រោគស្រពន់​ និង​ វីតាមីន​ B2​ ដែលជួយ​ការពារ​ខ្លាញ់​ស្ទះ​ក្នុង​សរសៃឈាម​។ ក្រៅពី​នេះក៏​មាន​ កាល់​ស្យូម​ដែលជួយ​ពង្រឹង​ឆ្អឹង​និងធ្មេញ​បាន​យ៉ាង​ល្អ​ផង​ដែរ។​
  • សម្បក​គូលែន​ហាល​ស្ងួតអាច​យក​មក​ឆុងទឹក​ក្តៅ​បំបាត់​ផ្តាសាយ​ សម្រាល​អាការ​រាក​រូស​បានយ៉ាង​ប្រសើរ។​
  • ប្រេង​ដែលចំរាញ់​ពីគ្រាប់​គូលែន​អាច​ទប់ស្កាត់​ការវិវឌ្ឍ​នៃកោសិកា​ មហារីក​​សុដន់​ នេះ​បើយោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ជំនាញ។​
  • ក្នុង​ករណីហើម​ពោះ ​ឆ្អល់​ពោះនិ​ងអាហារ​មិន​រលាយ​ សារជាតិ​ណៃអាស៊ីន​ពីគូលែន​ជួយ​ឲ្យប្រពន្ធ័​រំលាយអាហារ​ធ្វើកា​របាន​កាន់​តែល្អ។

គួប​ផ្សំគ្នា​នេះដែរ​ សូមចាប់​ផ្តើម​ជាមួយ​នឹង​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​សុខ​ភាព​ល្អ​រឹង​មាំ៕​
http://fnb.khmer79.com/archives/1159

taprum_354689220
http://www.chanbokeo.com/index.php?gcm=1411&grid=128778&gtop=5144

អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ សណ្តែក​សៀង

http://www.cambodiapage.info/?p=4617

ផ្តល់សិទ្ទិដោយ៖looking today.com

ទឹកសណ្តែក ត្រូវបានគេដឹងថា វាជាប្រភពវីតាមីន និងសារធាតុជួយបំរុង រាយកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះ មនុស្សភាគច្រើន ចូលចិត្តទទួលទាន ទឹកសណ្តែក ដោយសារពួកគេចង់ សម្រកក្បាលពោះ ពីព្រោះ ការទទួលទាន ទឹកសណ្តែកដោយ មិនមានដាក់ស្ករ អាចជួយរំលាយជាតិខ្លាញ់ ដែលមាននៅក្នុង រាងកាយបាន ជាពិសេសនៅត្រង់ ក្បាលពោះតែម្តង។

ចំណែកឯខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនទៀត នៃការចូលចិត្តទទួលទាន ទឹកសណ្តែកៈ
– គ្មានជាតិស្ករច្រើនទឹក សណ្តែកមិនសូវផ្ទុក ជាតិស្ករច្រើននោះទេ ដូច្នេះមនុស្សទូទៅអាច ទទូលទានវាបាន ជាប្រចាំថ្ងៃដើម្បី សុខភាពបានប្រសើរ។
– ជួយកាត់បន្ថយជំងឺបេះដូង
– អាចការពារអាការៈ អាឡាក់ស៊ីដោយករណីផ្សេងៗ។
– មានសារធាតុបំរុងរាងកាយខ្ពស់ ថែមទាំងអាចជួយឲ្យ រាងកាយមានថាមពល។
– កាត់បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺ មហារីកសុដន់។
– ការទទួលទានទឹកសណ្តែក ជាប្រចាំក៏អាចជួយឲ្យ ឆ្អឹងរឹងមាំផងដែរ៕
http://www.dreamstime.com/royalty-free-stock-photos-soya-bean-juice-image19373748
soya-bean-juice-19373748

អាហហរ៨ប្រភេទដែលមិនខ្លាចឡើងទំងន់

អ្នកអាចទទួលទានដោយសេរីនូវពួកអាហារខាងក្រោមនេះ ដោយមិនចាំបាច់អំពីបរិមាណជាតិខ្លាញ់ក៍ដូច ជាផលអាក្រក់របស់វា ទៅដល់ទម្ងន់សរីរាង្គ  ។

១-ផ្លែប៉ោម : ផ្លែប៉ោមមានបរិមាណ pectin និង វិតាមីនC ដ៏ច្រើនមានប្រសិទ្ធទភាពបញ្ចុះលីពីដឈាមយ៉ាងល្អ ។

វិទ្យាស្ថានជាតិឈើហូបផ្លែជប៉ុន បានប្រកាសគម្រោងស្រាវជ្រាវមួយ ដែលក្នុងនោះអោយដឹងថា ៖

ទទួលទានផ្លែប៉ោម១-២ផ្លែ (400g)ក្នុងមួយថ្ងៃអាចជួយបញ្ចុះទាបជាតិខ្លាញ់ម្យ៉ាងក្នុងឈាម       (សារជាតិនេះបង្កការក្រិនរឹងសរសៃឈាមធ្វើអោយកើនគ្រោះថ្នាក់ស្រ្តូកនិងធ្វើអោយលើសឈាម ) ។

         ការស្រាវជ្រាវថ្មីបំផុតអោយដឹងថា ស្រ្តីភេទទទួលទានផ្លែប៉ោមល ៧៥ក្រាមក្នុងមួយថ្ងៃ អាចធ្វើ អោយ កូឡេស្តេរ៉ូលអាក្រក់ថយចុះ២៥ភាគរយ ទន្ទឹមនោះបង្កើនកូឡេស្តេរ៉ូលល្អ ។

         ទទួលទានផ្លែប៉ាមជួយអោយយើងមានអារម្មណ៍ឆ្អែត ដូចច្នេះទទួលទានផ្លែប៉ាមមួយផ្លែមុនពេលបាយ នឹងជួយអ្នកបញ្ចៀសបានពីការទទួលទានបាយច្រើន ។ ក្រៅពីនេះផ្លែប៉ោមនៅជួយបង្កើនបរិមាណវីតាមីនC បង្កើនភាពមាំគែមសរសៃឈាមនិងសមត្ថភាពប្រឆាំងរបស់សរីរាង្គ ។

Apple

២-ទំពំាងបាយជូរ : ទំពំាងបាយជូរ ទឹកទំពំាងបាយជូរនិងស្រាទំពាំងបាយជូរ សុទ្ធតែផ្ទុកresveratraol អាចធ្វើអោយថយចុះកូឡេស្តេរ៉ូលតាមធម្មជាតិ ។ ការពិសោធន៍លើសត្វក៍បញ្ជាក់ថា ទំពំាងបាយជូរនិងបណ្តា ផលិតផលពីទំពំាងបាយជូរអាចធ្វើថយចុះកូឡេស្តេរ៉ូលរារាំងការផ្ដុំប្លាកែត ។ អាស្រ័យហេតុនេះទំពំាងបាយជូរជា អាហារល្អបំផុតមួយសំម្រាប់អ្នកជំងឺមានបរិមាណលីពីដក្នុងឈាមខ្ពស់ ។
ទំពំាងបាយជូរ

៣-ពោត : ពោតមានផ្ទុកបរិមាណកាល់ស្យូមហ្វូសហ្វ័រ selen និង lecithin វីតាមីនE ដ៍ច្រើនមានប្រសិទិ្ធភាព បន្ថយកូឡេស្តេរ៉ូលក្នុងឈាម ។ ប្រទេសឥណ្ឌាហាក់ដូចពុំមានអ្នកជំងឺលើសឈាមនិងជំងឺសរសៃឈាមបេះដូង ច្រើន ព្រោះប្រជាជនប្រទេសនេះមានទំលាប់ប្រើប្រាស់ក្នុងមុខអាហារប្រចាំថ្ងៃរបស់ពួកគេ ។

Corn

៤-ខ្ទឹមស : ខ្ទឹមសអាចធ្វើអាយកូឡេស្តេរ៉ូលក្នុងឈាមថយចុះ និងទប់ស្កាត់កំណកឈាមជួយបង្កើនLipoprotein ដង់ស៊ីតេខ្ពស់ ។

៥-ដើមខ្ទឹមបារាំង : ក្រៅពីកាល់ស្យូម ហ្វូសហ័្វរ ដែក ស្ករ ប្រូតេអ៊ី វីតាមីនA, Cមើមខ្ទឹមបារាំងនៅផ្ទុក carotene និងជាតិសរសៃអាចបង្កើនភាពរំអិលក្រពះជួយកំចាត់ចោលជាតិសំណល់ក្នុងផ្លូវពោះវៀន រួមមានជាតិខ្លាញ់ មិនចាំបាច់ ។

៦-ទឹកដោះគោ : ទឹកដោះគោសំបូរអាស៊ីត whey និងកាល់ស្យូមអាចរារាំងការរងកកកូឡេស្តេរ៉ូលក្នុងគែម សរសៃរឈាម ។ ទន្ទឹមនោះទឹកដោះគោក៏មានឥទិ្ធពលបន្ថយបរិមាណសកូឡេស្តេរ៉ូលកកើតឡើងដោយសារ វារារាំងសកម្មភាពរបស់ពពួកអង់ហ្ស៊ីមសំយោគកូឡេស្តេរ៉ូល ។

7-ផ្សិត : ផ្សិតជាអាហារតំលៃសំបូរជីវជាតិវីតាមីន (B, C, D) និងសំបូរដែក Selen សូដ្យូម ប៉ូតាស្យូម ម៉ាញ៉ស្យូម និងហ្វូសហ្វ័រ ។ ក្រៅពីនេះបរិមាណប្រូតេអ៊ីក្នុងផ្សិតខ្ពស់ ប៉ុន្តែពុំសូវមានជាតិខ្លាញ់ ហេតុនេះវាជាជំរើសដ៏ សុវតិ្ថភាពសម្រាប់អ្នកលើសទម្ងន់ ឬ ចង់សម្រកទម្ងន់ ។

៨-ខ្ទឹមបារាំង : ក្នុងសមាសធាតុជីវជាតិរបស់ខ្ទឹមបារាំង ពុំត្រឹមតែមិនផ្ទុកជាតិខ្លាញ់ប៉ុណ្ណោះទេ តែនៅមានលទ្ធភាព រក្សាសម្ពាធឈាមស្ថិរភាពដំណើរការបញ្ចេញអំបិលក្នុងសរីរាង្គ បញ្ចៀសការផ្តុំអំបិលច្រើន ។ អាស្រ័យហេតុនេះ ខ្ទឹមបារាំងមានឥទិ្ធពលបញ្ចុះសម្ពាធឈាមយ៉ាងមានប្រសិទិ្ធភាពនិងសុវត្ថិភាពជាងពពួកថ្នាំបញ្ចុះសម្ពាធឈាម ។

Rewrite From: Raksmey Kampuchea Newspaper.
Picture is copy from another website.

 

ប្រភេទអាហារដែលបង្កអោយកើតជំងឺមហារីក

១. ប្រភេទប្រេង រឺខ្លាញ់ដែលប្រើដដែលៗ ដូចជា៖ បំពងសាច់មាន់ បំពងនំប៉ោង ចាខ្ខៃ នំសណ្តែក បំពងប្រហិត -ល-។

២. អាហារដែលប្រើលក្ខណ ដូចជា៖ សាច់ក្រកជ្រូក សាច់ក្រកគោ សាច់តាប ប្រភេទនំដែលប្រើលក្ខណ សាច់គោអាំង សាច់អាំងដែលលាបលក្ខណដើម្បីអោយសាច់មានពណ៍ស្រស់ល្អ ទឹកសណ្តែកខៀវដាក់លក្ខណ ជំនូសស្លឹកតយ -ល-។


នាងខ្ញុំគិតថាអាហារមួយចំនួនអាចប្រើរមាតជំនួសលក្ខណបានដូចជា សាច់គោអាំង សាច់អាំង -ល-។
សូមពិនិត្យនិងវិភាគទាំងអស់គ្នា។ នាងខ្ញុំសូមអភ័យទោលរាល់កំហុសឆ្គងនានា នៅក្នុងអត្តបទ។ នេះគ្រាន់តែជាអាហារមួយផ្នែកដែលនាងខ្ញុំបានសង្កេតឃើញថាវាពិតជាមានផលប៉ះពាល់ដល់សុខភាពរបស់យើងទាំងអស់គ្នា ប្រសិនជាយើងបរិភោគអាហារប្រភេទនេះជាប្រចាំ.
រូបភាពដកស្រង់

ដំណាំចេក

ចេកណាំវ៉ា ពងមាន់ អំបូង ចេកស្នាប់មុខ ផ្លែចេកមានច្រើនប្រភេទ ច្រើនសណ្ឋាន។ យើងអាចបរិភោគជាផ្លែឈើ ជាបង្អែម ជាចម្អាប ជាបន្លែ ជាអន្លក់ ទាំងឆៅ ឬដោយការចម្អិន តាមការចូលចិត្ត។ ជាសរុប ចេកជាផ្លែឈើដ៏មានប្រជាប្រិយភាពរបស់បណ្តាជនខ្មែរទូទៅ របស់កុមារ និងមនុស្សពេញវ័យ។ ចេកជាផ្លៃឈើ គ្មានរដូវរបស់ខ្មែរ សម្បូរបែបពេក រហូតដល់អ្នកខ្លះគិតថាជាផ្លែឈើរបស់រាស្ត្រសាមញ្ញ លែងចង់ទទួលទាន។ តែប្រសិនបើផ្អែកតាមការសិក្សាវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ ផ្លែចេកមានគុណប្រយោជន៍ច្រើនណាស់ដល់សុខភាព។

មានជំងឺធ្លាក់ទឹកចិត្ត ខ្វះឈាម ទល់លាមក រលាកក្រពះ រលាកពោះវៀន ក្អួតចង្អោរ ជំងឺបេះដូង ធាត់ ។ល។ និង។ល។ ផ្លែចេក ពិតជាអាចជួយអ្នកបានបញ្ចៀសពីជំងឺនេះបាន។ តើចេកមានផ្ទុកសារធាតុអ្វីខ្លះទៅ ?! និងមានលក្ខណៈពិសេសយ៉ាងណាខ្លះ ទើបអាចជួយសម្រួលសុខភាពមនុស្សបានច្រើនយ៉ាងបែបនេះ ?! ហេតុអ្វីបានជាចេក អាចជួយព្យាបាល និងការពារជំងឺមួយចំនួន មានទាំងជំងឺព្យាបាលមិនជាទៀតផង។ នាងខ្ញុំនឹងលម្អិតជូនលោកអ្នកនាងមួយម្តងៗ។
ផ្លែចេកទុំ មានផ្ទុកសារជាតិស្ករធម្មជាតិ បីប្រភេទ ៖ Sucrose, fructose និង glucose រួមផ្សំនឹងសារធាតុសរសៃ។ ហេតុដូច្នេះហើយបានជាចេកផ្តល់ថាមពលបានភ្លាមៗ ក្រោយពេលបានបរិភោគ។ បើតាមការសិក្សាមួយបង្ហាញថា បរិភោគចេកពីរផ្លែ ប៉ុណ្ណោះ នោះអ្នកនឹងមានថាមពលអាចធ្វើកីឡាបាន៩០នាទី។ ដូច្នេះគ្មានអ្វីដែលចម្លែកទេ ដែលផ្លែចេក ជាអាហារផ្លែឈើទីមួយ និងចម្បងបំផុត សម្រាប់ពិភពអ្នកកីឡាអត្តពលករ។

ដោយភាពសម្បូរបែបផ្នែកថាមពល ផ្លែចេកពិតជាមិនអាចជួយលោកអ្នកនាង ក្នុងការថែរក្សារាង ឬទម្ងន់បានឡើយ ?! ក៏ប៉ុន្តែ ចុះហេតុអ្វីបានជាអ្នកដើរបង្ហាញម៉ូតនៅប្រទេសលោកខាងលិច មានផ្លែចេកជាប់នឹងខ្លួន នៅកន្លែងធ្វើការទៅវិញ ?!
ចេកគ្មានផ្ទុកសារធាតុGlutenទេ ហើយមានជីវជាតិតិចតួចណាស់ ប៉ុន្តែដូចបានជម្រាបអំបាញ់មិញថា ចេកមានផ្ទុកថាមពលច្រើន ជាផ្លែឈើប៉ូវកម្លាំង តែក៏ជាផ្លែឈើធ្វើឱ្យឆាប់ឆ្អែត ! ហេតុដូច្នេះហើយបានជាគេណែនាំតារាៗ និងអ្នកចង់រក្សារាងឱ្យពិសាចេក ជំនួសការបរិភោគអាហារនោះ។

ការស្ទង់មតិថ្មីៗ បានបង្ហាញបន្ថែមទៀតថា អ្នកមានជំងឺធ្លាក់ទឹកចិត្ត នឹងមានអារម្មណ៍ធូរស្រាល គ្រាន់បើឡើង ប្រសិនបើពួកគេបានបរិភោគផ្លែចេក ជាប្រចាំ។ ហេតុអ្វីផ្លែចេក ជួយសម្រួលសតិបែបនេះ ព្រោះចេកមានផ្ទុក ជាតិ Tryptophane ពោលគឺប្រភេទប្រូតេអ៊ីនម្យ៉ាង ដែលអាចធ្វើបំផ្លែងទៅជាសេរ៉ូតូនីន នៅពេលជ្រាបចូលខ្លួនប្រាណ។ ប្រូតេអ៊ីនប្រភេទនេះ ជួយបន្ធូរអារម្មណ៍មនុស្ស និងផ្តល់ភាពរីករាយ។ ដូច្នេះសូមកុំពិសារថ្នាំ ពិសាផ្លែចេកវិញទៅ ! វីតាមីន B6 ដែលមាននៅក្នុងចេក នឹងទៅជួយតម្រែតម្រង់កម្រិតជាតិស្ករ Glucoseក្នុងឈាម ឱ្យស្មើល្អ។ ប្រការនេះមានប្រយោជន៍ខ្លាំងណាស់ទៅសុខភាពអារម្មណ៍យើង។ ដោយសារភាពសម្បូរបែបផ្នែកវីតាមីន B6- B12 និងម៉ាញេស្យូម ចេកមានប្រយោជន៍ខ្លាំងណាស់សំរាប់អ្នកដែលប្រាថា្នចង់ឈប់ជក់បារី។ ពិសាចេកទៅនឹងធ្វើឱ្យអ្នកឆាប់បាត់អារម្មណ៍ស្រេកឃ្លានជាតិ នីកូទីន របស់បារី។

ចេកសម្បូរសារធាតុគ្លុយស៊ីត ជាការមិនអាចប្រកែកបាន ប៉ុន្តែក៏មានផ្ទុកសារធាតុរ៉ែជាច្រើនផ្សេងទៀតដែរ មានជាអាទិ៍សារធាតុរ៉ែ ប៉ូតាស្យូម។ ចេកសម្បូរជាតិប៉ូតាស្យូម តែមានកំរិតអំបិលតិចបំផុត ដែលនេះជាសម្ព័ន្ធមិត្តដ៏ចំណានបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម។ ផ្លែចេកមួយផ្លែអាចមានផ្ទុកសារធាតុប៉ូតាស្យូមដល់ទៅ៣៦០មីល្លីក្រាម។ ការសិក្សាបានបង្ហាញថា បើមនុស្សម្នាក់ស្រូបចំណីអាហារមានសារធាតុប៉ូតាស្យូមច្រើន នឹងមិនសូវមានគ្រោះកើតជំងឺលើសឈាមទេ។ សូម្បីតែអ្នកដែលមានជំងឺលើសឈាមប្រចាំកាយស្រាប់ទៅហើយ ក៏ការបរិភោគផ្លែចេកជារៀងរាល់ថ្ងៃ អាចជួយអ្នកជំងឺឱ្យមានស្ថានភាពបានធូរស្រាលខ្លះ និងមិនអាស្រ័យលើថ្នាំពេទ្យទាំងស្រុងពេក។ ប៉ូតាស្យូមនេះ ជាជំនួយមួយក្នុងការបញ្ជូនអុកស៊ីសែនទៅខួរក្បាល និងសម្រួលលំនឹងទឹកក្នុងខ្លួន តែកំរិតប៉ូតាស្យូមក្នុងខ្លួនមនុស្សនឹងត្រូវបានកាត់បន្ថយ ប្រសិនបើយើងមានStress ពេក ដូច្នេះគឺផ្លែចេកនេះឯងដែលយើងគួរទទួលទាន បន្ថែមចន្លោះពេលបាយ។ ក្រុមគ្រូពេទ្យអាមេរិក ឯកទេសផ្នែកចំណីអាហារ និងថ្នាំ ទើបបានយល់ព្រមឱ្យក្រុមហ៊ុនឧស្សាហកម្មចេកមានសិទ្ធិប្រកាសពីគុណប្រយោជន៍ ក្នុងការកាត់បន្ថយគ្រោះតានតឹង និងស្ទះបេះដូងទៀតផង។ មិនខុសពីគ្នានេះដែរការសិក្សារបស់ក្រុមវេជ្ជសាស្ត្រអង់គ្លេស បង្ហាញថាទទួលទានចេកជាប្រចាំរាល់ថ្ងៃអាចកាត់បន្ថយគ្រោះស្លាប់ ព្រោះជំងឺបេះដូង បាន៤០%។ ចំពោះកុមារ និងយុវវ័យក្នុងវ័យសិក្សា បរិភោគផ្លែឈើសម្បូរសារធាតុប៉ូតាស្យូម ច្រើនដូចយ៉ាងផ្លែចេក អាចជួយបង្កើនសមត្ថភាពក្នុងការផ្ទង់អារម្មណ៍សិក្សា។

ក្រៅពីរ៉ែប៉ូតាស្យូម ចេកមានផ្ទុកសារធាតុរ៉ែផ្សេងទៀត តួយ៉ាង កាល់ស្យូម ហ្វូស្វ័រ ម៉ាញ៉េស្យូម និង ស័ង្កសី។ ជាមួយនឹងកំរិតសារធាតុរ៉ែដែកខ្ពស់ គ្រូពេទ្យតែងណែនាំអ្នកជំងឺខ្វះឈាមឱ្យបរិភោគផ្លែចេក ដើម្បីជួយជំរុញការផលិតគ្រាប់ឈាមក្រហម។

ចាស់ទុំខ្មែរ តែងមានប្រសាសន៍ថា ចេកណាំវ៉ា ជួយព្យាបាលជំងឺក្រពះ និងការបត់ជើង។ ពាក្យណែនាំ និងជំនឿនេះ មិនខុសទេ ហើយថែមទាំងមានការទទួលស្គាល់ដោយវេជ្ជសាស្ត្រសម័យទៀត។ តើវេជ្ជសាស្ត្រពន្យល់យ៉ាងដូចម្តេច ? សារធាតុសរសៃ ដែលផ្លែចេកមានផ្ទុកយ៉ាងច្រើននោះ ជាអ្នកសម្រួលការទល់លាមក និងជាប្រយុទ្ធប្រឆាំងទល់នឹងបញ្ហាពោះវៀនមួយចំនួន។ បើពោះវៀនមានសុខភាពមិនល្អហើយ គឺមានតែចេកទុំ ដែលជាផ្លែឈើអាចបរិភោគបានដោយមិនបាច់ចម្អិន។ ថ្វីដ្បិតតែពេលនៅខ្ចី ចេកសម្បូរដោយសារធាតុអាស៊ីតបន្តិចមែន ប៉ុន្តែអាស៊ីតនេះ នឹងរលាយបាត់បន្តិចម្តងៗ ទៅតាមភាពទុំជោរនៃចេក ក្លាយជាផ្លែឈើដែលមានសារធាតុប្រឆាំងនឹងអាស៊ីតដោយធម្មជាតិ។ ដូច្នេះបើមានអាការៈឈឺក្រពះ ចេកទុំពិតជាអាចជួយកាត់បន្ថយការឈឺចាប់បាន។

ក្នុងទម្លាប់ប្រពៃណីខ្មែរ និងបណ្តាជនរស់នៅតំបន់ត្រូពិក ទាំងដើម ទាំងស្លឹក ត្រយូង និងផ្លែ សុទ្ធតែត្រូវបានយកកែច្នៃ ប្រើប្រាស់ និងធ្វើជាម្ហូប ជាបង្ហែម ឬជាផ្លែឈើ … ចំណែកសម្បកចេក ដែលអាចធ្វើមនុស្សរអិលដួលដោយងាយមែន តែវាអាចជួយបន្សាបការឈឺចាប់ រោល ឬហើម ពេលមានសត្វល្អិតទិចឬខាំ ដោយគាន់តែសម្បកចេកមកញី ពីលើ។

ជាចុងក្រោយ ការជ្រើសរើសចេកប្រភេទផ្សេងៗគ្នា យកមកបរិភោគ ឆៅ ស្ងោរ ឬធ្វើបង្អែម (ឧ. ចេកពងមាន់ ឬ អំបូង ចេកណាំវ៉ា ញ៉ាំឆៅ – ចេកស្នាប់មុខយកទៅស្ងោរ ។ល។ និង។ល។) មិនមែនជាការចៃដន្យទេ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា មានប្រភេទចេកខ្លះ មិនសូវមានសារធាតុស្ករច្រើនទេ តែមានផ្ទុកច្រើនសារធាតុអាមីដុង។ ពពួកចេកប្រភេទនេះ គេហៅថា ផ្លង់តាំង និងត្រូវតែធ្វើឱ្យឆ្អិនសិនទើបបរិភោគឆ្ងាញ់។ ប្រទេសនៅតំបន់ត្រូពិច និងអាហ្វ្រិកខ្លះទទួលទានចេកប្រភេទនេះ ជំនួសបាយ ឬ ដំឡូង។ នៅអឺរ៉ុប ទោះមិនមែនជាទឹកដី ដាំដុះចេកក៏ពិតមែន តែចេកគឺជាផ្លែឈើដែលគេបរិភោគជាបង្ហែមលាងមាត់ក្រោយបាយ ច្រើនជាបំផុត៕

រូបភាពដកស្រង់

ភេសជ្ជៈដបឬកំប៉ុងបង្កើនការកើតជំងឺបេះដូង

ការសិក្សាទៅលើបុរសជាងបួនម៊ឺននាក់បានអោយដឹងថា ការទទួលទានភេសជ្ជៈច្រកកំប៉ុងឬដបដែលមិនមែនជាប្រភេទសុរា (Soft Drink) រាល់ថ្ងៃអាចបង្កើនឱកាសក្នុងការកើតជំងឺគាំងបេះដូងរហូតដល់ទៅ20ភាគរយ។

អ្នកស្រាវជ្រាវឈ្មោះ ឡរិន ឌីកូនីង បាននិយាយថា រាងកាយមនុស្សអាចនឹងប៉ះប៉ូវសងនូវជាតិស្ករ ដែលបញ្ចេញពីភេសជ្ជៈតាមរយៈការបង្កើត ការផ្គត់ផ្គង់ជាតិខ្លាញ់ដោយខ្លួនវាហើយជាតិខ្លាញ់មួយចំនួននឹងបង្កផលអាក្រក់សម្រាប់បេះដូង។

ទស្សនាវដ្តី (Ciculation) បានរាយការណ៍ថា ការធ្វើតេស្តលើគំរូឈាមបានបង្ហាញថា អ្នកដែលពិសាភេសជ្ជៈដែលសម្បូរជាតិស្ករនឹងកើតមានជាតិខ្លាញ់ក្នុងឈាម និងប្រូតេអ៊ីនដែលពាក់ព័ន្ធនឹងជំងឺបេះដូងក្នុងកម្រិតមួយដ៍ខ្ពស់ហើយកម្រិតសារធាតុកូឡេស្តូរ៉ូលមានប្រយោជន៍នឹងត្រូវបានថយចុះ។

ការសិក្សានេះបានរកឃើញផងដែរថា អ្នកដែលទទួលទានភេសជ្ជៈសម្បូរជាតិស្ករកាន់តែច្រើននោះ ហានិភ័យនៃការកើតជំងឺគាំងបេះដូងក៏នឹងកាន់តែកើតឡើងដូចគ្នាដែរ ក្នុងនោះរួមមានទាំងទឹកផ្លែឈើក្រឡុក ឬកិនដែលមានដាក់ស្ករផងដែរ។

សំខាន់ជាងនេះទៅទៀតនោះគឺថា ទំនាក់ទំនងដែលបង្កើនជំងឺគាំងបេះដូង កើតឡើងនៅពេលដែលមានកត្តាផ្សេងៗរួមបញ្ចូលគ្នាមាន ដូចជាការជក់បារី ការការឡើងទម្ងន់ ការសេពសុរា និងកង្វះលំហាត់ប្រាណ។
ក្រុមអ្នកស្រាវជ្រាវអាមេរិកបានបង្កើតនូវទំនាក់ទំនងនៃជំងឺគាំងបេះដូងបន្ទាប់ពីវិភាគព៌តមាន ដែលផ្តល់ឱ្យដោយបុរសៗដែលត្រូវបានគេចោទសួររៀងរាល់ពីរឆ្នាំម្តងនៅចន្លោះឆ្នាំ1986 និង2008 ដើម្បីផ្តល់នូវព៌តមានលម្អិតស្តីពីរបបអាហាររបស់ពួកគេ។

ព៌តមានដែលវិភាគរួចបានបង្ហាញថា បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនពិសារភេសជ្ជៈ សម្បូរជាតិស្ករសោះនោះការទទួលទានភេសជ្ជៈចំណុះ350 មីលីលីត្រជារៀងរាល់ថ្ងៃ កំប៉ុងស្តង់ដារមានចំណុះ330មីលីលីត្រ នឹងបង្កើនហានិភ័យក្នុងការកើតជំងឺគាំងបេះដូងរហូតដល់ទៅ20ភាគរយ។

លោកវេជ្ជបណ្ឌិត ឌឹ កូនីង មកពីសាកលវិទ្យាល័យហាវើដ បាននិយាយថា បើទោះបីជាការសិក្សានេះមិនបានភ្ជាប់ទំនាក់ទំនងភេសជ្ជៈ ដែលគេនិយមទទួលទានជាមួយនឹងបញ្ហាបេះដូងផ្សេងទៀតផងដែរ ដែលជាជម្រើសដ៏ប្រសើរ។

លោកនិយាយថា ៉ទឹក កាហ្វេ និង តែ ប្រហែលជាជម្រើសមួយដ៏ប្រសើរបំផុត ក្រៅពីនេះក៏អាចជាទឹកដោះគោ ដែលមានជាតិខ្លាញ់ទាបផងដែរ។ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើទឹកផ្លែឈើស្រស់អាចជំនួយភេសជ្ជៈកំប៉ុងទាំងនោះបានដែរ ឬក៏យ៉ាងណានោះទេ។ មានជាតិស្ករច្រើនណាស់ នៅក្នុងទឹកផ្លែឈើទាំងនោះប៉ុន្តែពួកវាពិតជាមានសារប្រយោជន៍បន្ថែមពិតដូចជា វីតាមីន និងជាតិសរសៃ។

ដកស្រង់ចេញពីការសែតរស្មីកម្ពុជា