Category Archives: ជំនួយម្ហូបឆ្ងាញ់

 ទឹកប្រហុកជ្រលក់ក្តាម🐠🐟🐬🐳🐋

វីធីធ្វើ៖
១. ដាក់ប្រហុកចំហុយ
២. លីង ខ្ទឹមស, ខ្ទឹមក្រហម និងម្ទេស បុកអោយម៉ត់ យក​លាយ​ជាមួយប្រហុក។
៣. ច្របាច់ក្រូចឆ្មារ, ថែមស្ករត្នោត លាយអោយសព្វ ភ្លក្សថែមថយ​តាមចំណូលចិត្ត។

៤. ហាន់ស្លឹក​ជីររណារ​ស្តើងៗ រោយ​ថែម​ពីលើ​ទឹកជ្រលក់ ដើម្បី​ជួយ​បំបាត់​ក្លិនឆ្អាប៕


ផ្តល់សិទ្ធដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

Copy from: Khmer-note

Vegetable stock

1. Place chopped carrots, celery, onion and a bouquet farni into a large stockpot. cover with water and bring to the boil. Reduce the heat and simmer the stock for up to 1 hour.
2. Ladle through a fine sieve, pressing the vegetables against the sieve to extract any extra liquid. Season to taste with salt and freshly ground balck pepper, let cool and refrigetate for up to 3 days.

index

Fish Stock

1. Cut the fish bones and trimming into equal-sized pieces. Place them in a bowl of cold, salted water to absorb moisture and remove any blood. Drain and place the bones and trimming into a large stockpot.
2. Cut carrots, celery and onion into pieces ofequal size and add them( and any other flavourings you wish) into the pan with the fish. Cover with water turn up the heat and bring to the boil.
3. Once the stock reaches the boil, lower the leat and simmer for 2o minutes ( any longer and the stock wikk start to become bitter). Skim off the scum that rises to ther surface with a slotted spoon.
4. Ladle through a fine sieve, pressing the solids against the sieve to extract any extra liquid. Season to taste with salt and freshly ground black pepper, let cool and refrigetate for up to 3 days.

រូបភាពដកស្រង់
Fish Stock

Gari Ginger Pickles

Ingredient
120g fresh ginger
1/2 cup rice vinegar
1/4 cup extra light maple syrup or mirin
1/2 tsp salt

How to do
1. Peel the ginger andd thinly slice with the frain.
2. Combine the rice vinegar, maple syrup and salt in a large bowl.
3. Bring a large pot of water to a boil and blanch the ginger for 50 seconds. If you can find tender new-crop giner, blench for only a few seconds. Remove the slices with a skimmer and drain for few seconds, then immediately transfer to the bowl of pickling liquid. Let cool to room remperature.
4. The ginger pickles can be eaten soon after cooling, but they are tastier after a day or two in ther refrigerator. They will keep about two to three months refrigerated in a clean container.

រូបភាពដកស្រង់
Gari_ginger

​របៀប​ធ្វើ​សៀង​

​សណ្តែកសៀង​មាន​ផលប្រយោជន៍ ច្រើន​ណាស់​ក្នុង​ជីវភាព​រស់នៅ​របស់​កសិករ យើង​អាច​កែច្នៃ​វា​បាន​ច្រើន​របៀប​សំរាប់​​បរិភោគ ដូចជា យក​ទៅ​ធ្វើ​ជា​សៀង ទឹក​សណ្តែក ទឹកស៊ីអ៊ីវ ៘​ នៅ​លេខ​នេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​បងប្អូន​កសិករ​អំពី​ការផលិត​សៀង​តាម​​របៀប​សាមញ្ញ​ដូចខាងក្រោម :
១. ធាតុ​ផ្សំ​
ក្នុង​ការផលិត​សៀង យើង​ត្រូវការ​វត្ថុ​ធាតុ​មួយចំនួន​ដូច​តទៅ : សណ្តែកសៀង (១៥ គ​.​ក្រ​) ម្សៅ​ការពារ​កុំឲ្យ​ដុះ​ផ្សិត (១០០​ក្រាម​) ប៊ីចេង (១០០ ក្រាម​) ស្ករត្នោត (១ គីឡូក្រាម​) អំបិល (៨ គីឡូក្រាម​) ទឹកស៊ីអ៊ីវ​ខាប់ (១ ដប​កន្លះ​) ល័​ក្ខ (៤ កញ្ចប់​) និង​ទឹក (១០ លីត្រ​) ។​

២. របៀប​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​
​ក្នុងការ​ធ្វើ​សៀង យើង​ត្រូវ​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​ឲ្យបាន​ល្អ ទើប​ធ្វើ​សៀង​ទៅ​មាន​រសជាតិ​ឆ្ងាញ់ ។ ឯ​របៀប​ជ្រើស​​រើស​គ្រាប់​មាន​ដូចខាងក្រោម :

  • ជ្រើសរើស​យក​គ្រាប់​ធំ​ល្អ មិន​មាន​ខ្មូតស៊ី​
  • អុំ​រែង​ឲ្យ​ស្អាត កុំឲ្យ​មាន​ដោយ​កំទេច​ថ្ម ឬ​ដី​
  • ជ្រើសរើស​យក​គ្រាប់​សណ្តែកសៀង​ដែល​ថ្មី​ប្រសើរ​ជាង​គ្រាប់​ទុក​យូរ​ខែ​ឆ្នាំ ។​

៣. របៀប​ត្រាំ​សៀង​

ក្រោយ​ពី​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​បានល្អ​ហើយ យើង​ត្រូវ​យក​វា​ទៅ :

  • ត្រាំ​ក្នុង​ចានដែក ឬ​កា​ធុន ដោយ​ប្រើ​ទឹកថ្លា​ត្រជាក់​ត្រាំ​រយៈពេល ២៤ ម៉ោង​
  • ត្រាំ​រួច​ត្រូវ​លាង​ទឹក ៣-៤ ដង ដើម្បីឲ្យអ​ស់សំបក និង​កំទេច​ដី​ដែល​មាន​នៅ​ជាប់​នឹង​គ្រាប់ ។ ពេល​នោះ​គ្រាប់​សៀង​រីក​ទំហំ​ធំ​ជាង​មុន ២ ដង ។​

៤. របៀប​ស្ងោរ​សណ្តែកសៀង​

ក្នុងការ​ស្ងោរ​សណ្តែកសៀង យើង​ប្រើ​ទឹក​ដែល​ថ្លា​ល្អ និង​ថែរក្សា​ភ្លើង​ឲ្យ​ឆេះ​ស្មើ​ល្អ មិន​រអាក់រអួល ទើប​គ្រាប់សណ្តែក​រីក​ផុយ​​ស្មើគ្នា ។ ពេល​ស្ងោរ យើង​ត្រូវ​ដាក់​អំបិល​ចូល​បន្តិច​បាន​ហើយ (​កន្លះ​ស្លាបព្រា​) ប្រសិនបើ​យើង​ដាក់​អំបិល​ច្រើនពេក​ធ្វើឲ្យ​គ្រាប់​សណ្តែករឹង ។​

៥. ហាល​សណ្តែកសៀង​

ក្រោយ​ពី​ស្ងោរ​រួច​យើង​ត្រូវ​ហាល​សណ្តែកសៀង​ក្រោម​ពន្លឺ​ថ្ងៃ​រយៈពេល ៦ ម៉ោង នៅលើ​កន្ទេល ឬ​ក្រណាត់​កៅស៊ូ​ហើយ​ពង្រាយ​​វា​ឲ្យបាន​ស្តើង​ស្មើ​ល្អ ដើម្បី​ឲ្យ​ឆាប់​ស្ងួត ។

៦. ផ្អាប់​សណ្តែកសៀង

បន្ទាប់​ពី​ហា​លហើយ យើង​យក​សណ្តែកសៀង​ទៅ​ផ្អាប់​ក្នុង​ពាង ឬ​ខាប់​រយៈពេល ២ ថ្ងៃ ដើម្បី​ឲ្យ​សៀង​ចាប់ផ្តើម​កកើត​មេ​នៅ​​ក្នុង​ខាប់ ។ កុំ​ផ្អាប់​នៅ​ក្នុង​កញ្ច្រែង ជាហេតុ​នាំ​ឲ្យ​សៀង​ខូច​ជូរ និង​រលួយ ។

៧. របៀប​ផ្សំ​គ្រឿង និង​ផ្អាប់​សៀង​ទឹក​សំរេច

​នៅ​ពេល​ចុង​ក្រោយ​នេះ យើង​ត្រូវ​លាយ​គ្រឿងផ្សំ​ដូចខាងក្រោម :

យក​អំបិល ៨ គីឡូក្រាម លាយ​ជាមួយ​ទឹ​កក្តៅ ១០ លីត្រ ហើយ​កូរ​វាឲ្យ​រលាយ រួច​យក​ស្ករត្នោត ១ គីឡូក្រាម ទៅ​កំឡោច​ឲ្យមាន​ក្លិន​​ឈ្ងុយ និង​ពណ៌​ក្រហម​ល្អ ទុក​ឲ្យ​ត្រជាក់​ហើយ​ច្របល់​លាយ​ជាមួយ​សណ្តែកសៀង ១៥ គីឡូក្រាម ដែល​បាន​ផ្អាប់​ទុក ។ បន្ទាប់មក ​យក​ប៊ីចេង ១០០ ក្រាម ម្សៅ​ការពារ​កុំឲ្យ​ដុះ​ផ្សិត ១០០ ក្រាម ល័​ក្ខ ៤ កញ្ចប់ និង​ទឹកស៊ីអ៊ីវ​ខា​ប់ ១ ដប​កន្លះ ច្របល់​លាយ​ជាមួយ​​សណ្តែកសៀង​ឲ្យ​សព្វ ទើប​យក​ទៅ​ដាក់​ត្រាំ​ក្នុង​ទឹកអំបិល​ដែល​បាន​កូរ​ទុក​ឲ្យ​ត្រជាក់​នោះ ។ បន្ទាប់​មក​ផ្អាប់​ទុក​ក្នុង​រយៈពេល​កំណត់​មួយ ។

សូមបញ្ជាក់​ថា : ម្សៅ​ការពា​រដាក់​កុំឲ្យ​ដុះ​ផ្សិត​ក្នុងសៀង នៅពេលដែល​យើង​រក្សា​ទុក​​ ​ល័ក្ខ​ប្រើ​ឲ្យ​សៀង​មាន​ពណ៌​ក្រហម​ស្អាត​ល្អ ។​​ ​បងប្អូន​កសិករ​ដែល​មានបំណង​ចង់​ធ្វើ​សៀង​បរិភោគ សូម​សាកល្បង​តាម​វិធី​ខាងលើ ល​មើល តើ​មាន​រសជាតិ​ឆ្ងាញ់ និង​ទុក​បាន​យូរ​យ៉ាងណា ?
http://www.cen.com.kh/general_knowledge/agriculture_technic?txt=tech_make_soy_bean

soybean_big

ជ្រក់ល្ហុង

គ្រឿងផ្សំ
ល្ហុងឈូសជាសរសៃ ត្រសក់កាត់ជាច្រវាមួល រឺជ្រុង រឺហាន់ជាបន្ទះស្តើង អំបិល ស្ករស ខ្ញី​ ខ្ទឹមក្រហមហាន់ជាបន្ទះស្តើង ខ្ទឹមស ហាន់ជាបន្ទះស្តើង ទឹកក្រូចឆ្មា( ទឹកខ្មេះ)​
វិធីធ្វើ
ល្ហុងឈូសជាសរសៃ ដាក់អំបិល ១ស្លាបព្រា(តាមចំនួនល្ហុង) ច្របាច់អោយសព្វ ទុក១០នាទី រួចលាងទឹកចេញ ទុកអោយសោះទឹកយកមកលាយជាមួយ ត្រសក់ ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ដាក់អំបិល១ស្លាបព្រា ស្ករស៣ស្លាបព្រា (តាមចំនួនជ្រក់) រួចដាក់ទឹកក្រូចឆ្មា​ ភ្លក់ផ្អែម ជូអែមល្មម ជាការស្រេច។ បរិភោគជាមួយសាច់គោអាំង

taprum_258773023
http://chanbokeo.com/index.php?gcm=1411&grid=140082&gtop=5334

បទពិសោធន៍​ធ្វើ​ជ្រក់​ត្រសក់​

ផលិតផល​កសិកម្ម​មួយចំនួន ដែល​កសិករ​ផលិត​បាន​ច្រើន ដូចជា ត្រសក់ ឆៃ​ថាវ ៘ ហើយ​លក់​មិន​អស់ ឬ​ក៏​លក់​បាន​តំលៃ​​ថោក​ពេក គេ​អាច​កែច្នៃ​យក​ទៅ​ធ្វើ​ផលិតផល​ផ្សេងៗ ដើម្បី​ទុកឲ្យ​បានយូរ ឬ​លក់​មាន​តំលៃ​ថ្លៃ​ជាង​ផលិតផល​ស្រស់​ទៀតផង ។ យ៉ាងណា​​មិញ ដូច​ជា​បងស្រី សុខ ច្រិប រស់នៅ​ភូមិ​ដី​ឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល គាត់​មាន​មុខរបរ​ធ្វើ​ជ្រក់ត្រសក់​លក់​អស់​រយៈពេល ៥ ទៅ ៦ ឆ្នាំ​កន្លងមកហើយ ។ ជ្រក់ត្រសក់រ​បស់បង​ស្រី​មាន​រសជាតិ​ឆ្ងាញ់ និង​ស្រួយ​ល្អ លក់ដាច់​ខ្លាំងណាស់ គឺ​លក់​តែមួយព្រឹកៗ ប៉ុណ្ណោះ​​អស់ ២៥ គីឡូក្រាម ។

​បងស្រី​បាន​ប្រាប់ឲ្យដឹង​ថា ដើម្បី​ធ្វើ​ជ្រក់ត្រសក់​ឲ្យបាន​ឆ្ងាញ់​ត្រូវធ្វើតាម​លំដាប់លំដោយ​ដូចខាងក្រោម :

  • ដំបូង​ត្រូវ​យក​ត្រសក់​ទៅ​លាង​ឲ្យ​ស្អាត (​ត្រសក់ ចំនួន ២៥ គីឡូក្រាម​) រួច​ស្រង់​ដាក់​កញ្ច្រែង​ឲ្យ​ស្រស់​ទឹក ។ បន្ទាប់​មក​រៀប​ត្រសក់​ដាក់​​ក្នុង​ខាប់​
  • លាយ​គ្រឿងផ្សំ មាន​ទឹក ១៥ លីត្រ អំបិល ១ គីឡូក្រាម ប៊ីចេង​កន្លះ​ខាំ និង​ស្ករពាង ១ គី​ឡូ លាយ​បញ្ចូល​គ្នា រួច​ដាំ​ឲ្យ​ព
  • យក​ទឹកអំបិល​ក្តៅ​ឧណ្ហៗ ដែល​បាន​ដាំ​ខាងលើ ទៅ​ចាក់​ចូល​ក្នុង​ខាប់​ឲ្យ​លិច​ត្រសក់ រួច​គ្រប​ទុក ។ រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ត្រសក់​ជូរ​​ល្មម​អាច​យក​ទៅ​បរិភោគ ឬ​លក់​បាន ។

ឆ្លង​តាម​បទពិសោធន៍​ជាច្រើន​ឆ្នាំ​កន្លងមក បងស្រី​បានឲ្យដឹងថា​ :

  • ការដាក់​ប៊ីចេង និង​ស្ករ ជ្រក់ត្រសក់​ពុំ​អាច​ទុក បាន​យូរ​ទេ វា​អាច​ទៅ​ជា​ដុះ​ផ្សិត ។ ប៉ុន្តែ​ដោយសារ​បងស្រី​ធ្វើ​ហើយ​ភ្លាម​លក់​អស់​ភ្លាម ដូច្នេះ​គាត់​ដាក់​ប៊ីចេង និង​ស្ករ​ដើម្បី​ឲ្យមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ ។​
  • ចំពោះ​ត្រសក់ គួរ​ជ្រើសរើស​យកក្តិប​ត្រសក់ ទើប​ធ្វើឲ្យ​ត្រសក់ស្រួយ​ឆ្ងាញ់ ហើយ​អ្នក​បរិភោគ​និយម​ចូលចិត្ត និង​លក់ដាច់​ផង ។​

​ដូច្នេះ បងប្អូន​កសិករ​បើ​ចង់​ធ្វើ​ជ្រក់ត្រសក់​មាន​រសជាតិ​ឆ្ងាញ់ គួរ​អនុវត្តតាម​បទពិសោធន៍​របស់​បង​ស្រី​ខាង​លើ​ពិតជា​មិន​ខុស​​បំណង​ឡើយ ៕
http://www.cen.com.kh/general_knowledge/agriculture_technic?txt=tech_make_soy_bean

ជ្រក់ត្រសក់

http://www.chanbokeo.com/index.php?gcm=1411&grid=129413&gtop=5134

ជ្រក់ខ្ទឹមស

គ្រឿងផ្សំ
មឺមខ្ទឹមសបកសំបករួច ចិតជាបន្ទះក៏បានដាក់ទាំងមូលក៏បាន។
អំបិល ១ស្លាបព្រា
ស្ករស​ ២ ស្លាបព្រា
វិធីធ្វើ
យកខ្ទឹមសដាក់ចូលក្នុងកែវតូចល្មម ទុក៕​ ដាំទឹកល្មមនិងចាក់ចូលកែវ ទឹកពុះដាក់អំបិល ស្ករស ទុកអោយត្រជាក់ទើបចាក់ចូលក្នុងកែវខ្ទឹម។ ទុក២ ទៅ៣ អាទិត្យ ជាការស្រេច៕

CAM01414

ទឹកត្រីផ្អែម

ចិញ្ចាំមឺមខ្ទឹមនិងម្ទេសអោយម៉ត។​ ដាក់ស្កសរ២ស្លាបព្រា អំបិល ១ស្លាបព្រា ទឹកឆ្អិន ទឹកក្រូចឆ្មា និង​ខ្ទឹមក្រហមហាន់ជាបន្ទះចូល រួចភ្លក់មើលជាការស្រេច។

រូបភាពដកស្រង់
http://cambodia-darithtintin.blogspot.com.au/

P1000716

វិធីស្រុះងាវអោយស្រួលបក

គ្រាន់តែចាក់ទឹកខ្មិះបន្តិចចូលទឹកដាំពុះ រួចដាក់ងាវស្រុះជាការស្រេច។ នោះលោកនាក់និងមិនពិបាកបកសំបកងាវឡើយ។

ងាវ

ងាវ