អត្ថប្រយោជន៍ ៨ យ៉ាងរបស់ផ្លែត្រប់ដែលអ្នកគួរតែយល់ដឹង

មនុស្សមួយចំនួនមិនដែលចាប់អារម្មណ៍ និងមិនដឹងថាយកផ្លែត្រប់ទៅធ្វើអ្វីនោះទេ។ អ្នកគ្រាន់តែយកផ្លែត្រប់ទៅធ្វើម្ហូប ធម្មតាៗប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទាន់ដឹងថាផ្លែត្រប់មានអត្ថប្រយោជន៍អ្វីខ្លះនោះទេ។​

ការពិតទៅផ្លែត្រប់មានប្រយោជន៍ដល់ទៅ ៨ យ៉ាងឯណោះ​…..

១. ប្រឆាំងជាមួយមហារីក

ពិតណាស់នៅក្នុងផ្លែត្រប់មានសារធាតុមួយដែលមានឈ្មោះ ថា Chlorogenic ។ វាអាចការពារការផ្លាស់ប្តូរពីកោសិកាធម្មតាទៅ ជាកោសិកាមហារីក។​ ជាពិសេស

សំបករបស់ផ្លែត្រប់ មានសារធាតុមួយដែលមានឈ្មោះថា nasunin ដែលអាចការពារ នៃការរីកលូតលាស់កោសិកាសរសៃឈាម។

២. ការពារ និង ចិព្ចឹាមកោសិការខួរក្បាល

សារជាតិនៅក្នុងសាច់ត្រប់មានលក្ខណៈពិសេសមួយដែល អាចប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធិភាព និង រ៉ាឌីកាល់ការពារកម្រិតជាតិខ្លាញ់ក្នុងភ្នាសកោសិកាខួរក្បាលពីការខូចខាតអុកស៊ីតកម្ម។

៣. ជួយដល់ការរំលាយអាហារ

គ្រាន់តែផ្លែត្រប់មួយផ្លែមានជាតិសរសៃដល់ទៅ ១៦ ក្រាម។ វាជាចំនួនមួយដល់ច្រើនក្នុងការប្រយុទ្ធប្រឆាំងកុំឲ្យមានជម្ងីមហារីកកើតឡើង។ របបអាហារមានជាតិសរសៃខ្ពស់ មិនត្រឹមតែជួយការពារការកើតជំងឺមហារីកនោះទេប៉ុន្តែវាធ្វើនិយ័តកម្មចលនា ពោះវៀនការទល់លាមកព្យាបាលជម្ងឺឬសដូងបាត, និងការដំបៅ ទៀតផង។

៤. គ្រប់គ្រងជម្ងឺទឹកនោមផ្អែមប្រភេទទី ២ នឹងលើសឈាម

បច្ចុប្បន្ននេះប្រជាជនមួយចំនួនមានជម្ងឺនឹងនោមផ្អែម ប៉ុន្តែផ្លែត្រប់អាចជួយបាន។ មិនតែប៉ុណ្ណោះ ត្រប់ថែមទាំងអាចជួយដល់អ្នកមានជម្ងឺលើសឈាមទៀតផង ព្រោះក្នុងផ្លែត្រប់មានជាតិសរសៃខ្ពស់។​

៥. ជួយធ្វើឲ្យសាច់ល្អ

ផ្លែត្រប់មិនត្រឹមតែជួយព្យាបាលជម្ងឺនោះទេ វាថែមទាំងធ្វើឲ្យមានសាច់ស្អាតថែមទៀតផង។ ជាពិសេស មិត្តនារីៗ ដែលចង់មានស្បែកស្អាត គួរតែទទួលទានផ្លែត្រប់ឲ្យបានច្រើន ព្រោះត្រប់មាន វីតាមីន និងសារជាតិ ខនិជ ដែលចាំបាច់បំផុតសុខភាពស្បែក និងសម្រស់។ ផ្លែត្រប់នេះថែមទាំងអាចរក្សាសម្រស់របស់អ្នកឲ្យនៅក្មេងជាវ័យទៀតផង។

៦. ជួយគ្របគ្រងកម្រិតកូលេស្តេរ៉ុល

តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ផ្លែត្រប់អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាម ហើយវាធ្វើឲ្យហូរឈាមមានការប្រសើរឡើង។

៧. ធ្វើឲ្យឆ្អឹងរឹងមាំ

ផ្លែត្រប់មានវីតាមីន K និងសារជាតិទង់ដែង ដែលចំាបាច់បំផុតសម្រាប់ការពារឆ្អឹង។ សព្វថ្ងៃនេះមនុស្សមួយចំនួន ទទួលទានកង្វះជាតិទង់សដែង នេះ ជាការប្រឈមនឹងការវិវត្តទៅជាជម្ងឺពុកឆ្អឹងទៅថ្ងៃក្រោយ។ ផ្លែត្រប់មានជាតិទង់ដែង ឬស្ពាន់ក្នុងការបង្កើតស្រទាប់កូឡាជែល ជាលិកាភ្ជាប់ឆ្អឹង ហើយវីតាមីន K អាចជួយកាត់បន្ថយជម្ងឺបាក់ឆ្អឹង។

៨.ការពារប្រព័ន្ធភាពស៊ាំ

ថ្វីត្បិតតែផ្លែត្រប់គ្មាន វីតាមីនc ក៏ពិតមែន ប៉ុន្តែវាមានជីវជាតិរុក្ខជាតិ និង សារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងគ្នា។ ជាពិសេសសំបកពណ៌ស្វាយចាស់របស់ផ្លែត្រប់

អាចប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងមេរោគ៕

អត្ថបទ៖ KHMERPRESS

Healthbenefitsofeggplant

Advertisements

Posted on April 28, 2015, in បន្លែ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: