បុកល្ហុង

បុកល្ហុង គឺជា​មុខម្ហូប​ម្យ៉ាង​ដែលមាន​រសជាតិ ឈ្ងុយឆ្ងាញ់ និង​ជា​ម្ហូប​ដែល​ពេញនិយម​យ៉ាងខ្លាំង​។ បុកល្ហុង​ជា ម្ហូប​មួយ​ប្រភេទ​ដែល​មិន​ចំណាយពេល​យូរ​ក្នុង​ការធ្វើ និង​មាន​ភាព​ងាយ ស្រួល​ជាទីបំផុត​ក្នុង​ការធ្វើ​។​ ខាង​ក្រោម​​នេះ​​ជា​រ​បៀប​ធ្វើ ​នឹង​​គ្រឿង​ផ្សំ ៖
​គ្រឿងផ្សំ​
១) ល្ហុង​ចាស់ ចិត​សម្បក​រួច​ឈូស​វា​ឱ្យ​តូច​ល្មម​
២) ត្រកួន​
៣)​ ស្ពៃក្តោប សណ្តែកកួរ​
៤) ជីរ ក្រូចឆ្មារ​
៥) ម្ទេស  ខ្ទឹមស សណ្តែកដី​ឆ្អិន  បង្គា​គ្រាម កាពិ​ក​កែវ ស្ករ ក្តាមប្រៃ ប៊ីចេង ទឹកត្រី​។​

​របៀប​ក្នុង​ការធ្វើ​បុកល្ហុង​
– ដាក់​ខ្ទឹមស​ដែល​បកសម្បក ម្ទេស ស្ករ ប៊ីចេង សណ្តែកដី ដាក់​ក្នុង​ត្បាល់ រួច​បុក​ច្របល់​ចូលគ្នា​ឱ្យ​ម៉ដ្ឋ​ល្អ​
– ដាក់​ល្ហុង​ដែល​ឈូស​រួច ចូលទៅក្នុង​គ្រឿង​ដែល​ផ្សំ​រួច បន្ទាប់មក​ចិត​ប៉េងប៉ោះ​ជា ចំណិត​តូចៗ​ដាក់​ទៅក្នុង​ត្បាល់​ជាមួយគ្នា​រួច​ដាក់​កាពិ​ក​និង​ទឹកត្រី  និង​ច្របាច់​ទឹកក្រូច​ឆ្មារ ព្រមទាំង​អ្នក​ក្តាមប្រៃ​ចំនួន​ច្រើន​បន្តិច ចូលទៅក្នុង​ត្បាល់​នោះ​ក្រោយមក​ទើប​ជ្រុំ​វា​ល្មមៗ កុំឱ្យ ម៉ដ្ឋ​ខ្លាំងពេក​រួច​ជាការ​ស្រេច​
– ដួស​បុកល្ហុង​ដែល​បុក​រួច ដាក់​នៅក្នុង​ចាន​ដែល​អ្នក​បាន​រៀប​បន្លែ​រូ​ច​នោះ​
– តើ​អ្នក​ចង់​ភ្លក់​បុកល្ហុង​នេះដែរ​ឬទេ​? បុកល្ហុង​នេះ​មិន​ត្រឹម​តែមាន រសជាតិ​ឆ្ងាញ់​នោះទេ ថែមទាំង​មាន​សោ​ភណ្ឌ​ភាព​ដែល​ជាទី​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​អ្នក​ទទួលទាន​ ថែម​ទៀតផង​។​ –
See more at: http://www.popzone.asia/?news=1764#sthash.vtVuqUu0.dpufBuk La hong

Advertisements

Posted on December 16, 2013, in ម្ហូប. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: