ឆា​ក្ដាម​ពិសេស​

គ្រឿង​ផ្សំ

ក្ដាម​ថ្ម​ល្អ​ 2 គីឡូ, ប្រេង​ឆា 2 ស្លាប​ព្រា​កាហ្វេ, ខ្ទឹម​ស 4 ដុំ បក​សម្បក​ចិញ្ច្រាំ​អោយ​ល្អិតៗ, ទឹក​ខ្ញី​ស្រស់ 3 ស្លាប​ព្រា, ម្ទេស 2-3 ផ្លែ​ចិញ្ច្រាំ​អោយ​ល្អិតៗ, ទឹក​ប៉េងប៉ោះ​ 2-3 ស្លាបព្រា, ទឹកត្រី 1 ស្លាបព្រា, ស្ករ 1ស្លាបព្រា, ស្រាស 1 ស្លាបព្រាកាហ្វេ, ម្សៅស៊ុប 1 ស្លាបព្រាកាហ្វេ, ខ្ទឹមបារាំង 1ដុំចិញ្ច្រាំល្អិតៗ ។

វិធី​ចម្អិន

– យក​ក្ដាម​លាង​ទឹក​អោយ​ស្អាត​ បក​ស្នូក​ចេញ​បក​សរសៃ​វេ​នៅ​លើ​សាច់​ក្ដាម​ចេញ កាត់​ជើង​ចេញ ពុះ​សាច់​ក្ដាម​ជា​ដុំ ដង្កៀប​វ៉ៃបែក។

– ដាំ​ខ្ទះ​ឲ្យ​ក្ដៅ​ខ្លាំង រួច​ចាក់​ប្រេង​ឆា​ចូល គ្រលែង​ឲ្យ​សព្វ ហើយ​ឆា​ក្ដាម​ជាមួយ​នឹង​ប្រេង​ឆា 2 ទៅ 3 នាទី រហូត​ដល់​ក្ដាម​ឡើង​ពណ៌​ក្រហម ចាក់​ដាក់​ចាន ទុក​មួយ​អន្លើរ។

– បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង​ឆា​ប្រហែល 3 នាទី ដាក់​ខ្ទឹម​ស ខ្ញី ម្ទេស ចម្អិន​ប្រហែល 1 ទៅ 2 នាទី រួច​ចាក់​ទឹក​ប៉េងប៉ោះ ទឹក​ត្រី ស្ករ ស្រា​ស និងទឹក​បន្តិច រួច​ហើយ​យក​ក្ដាម​ដែល​ឆា​ហើយ​ចាក់​ចូល ឆា​ត្រឡប់​ឲ្យ​សព្វ​ជាមួយ​គ្នា​ប្រហែល 8 នាទី​ជា​ការ​ស្រេច៕
_1351566315

http://www.khmerstation.com/news-detail.php?id=1113

Advertisements

Posted on December 6, 2013, in ម្ហូប. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: