ដំណាំចេក

ចេកណាំវ៉ា ពងមាន់ អំបូង ចេកស្នាប់មុខ ផ្លែចេកមានច្រើនប្រភេទ ច្រើនសណ្ឋាន។ យើងអាចបរិភោគជាផ្លែឈើ ជាបង្អែម ជាចម្អាប ជាបន្លែ ជាអន្លក់ ទាំងឆៅ ឬដោយការចម្អិន តាមការចូលចិត្ត។ ជាសរុប ចេកជាផ្លែឈើដ៏មានប្រជាប្រិយភាពរបស់បណ្តាជនខ្មែរទូទៅ របស់កុមារ និងមនុស្សពេញវ័យ។ ចេកជាផ្លៃឈើ គ្មានរដូវរបស់ខ្មែរ សម្បូរបែបពេក រហូតដល់អ្នកខ្លះគិតថាជាផ្លែឈើរបស់រាស្ត្រសាមញ្ញ លែងចង់ទទួលទាន។ តែប្រសិនបើផ្អែកតាមការសិក្សាវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ ផ្លែចេកមានគុណប្រយោជន៍ច្រើនណាស់ដល់សុខភាព។

មានជំងឺធ្លាក់ទឹកចិត្ត ខ្វះឈាម ទល់លាមក រលាកក្រពះ រលាកពោះវៀន ក្អួតចង្អោរ ជំងឺបេះដូង ធាត់ ។ល។ និង។ល។ ផ្លែចេក ពិតជាអាចជួយអ្នកបានបញ្ចៀសពីជំងឺនេះបាន។ តើចេកមានផ្ទុកសារធាតុអ្វីខ្លះទៅ ?! និងមានលក្ខណៈពិសេសយ៉ាងណាខ្លះ ទើបអាចជួយសម្រួលសុខភាពមនុស្សបានច្រើនយ៉ាងបែបនេះ ?! ហេតុអ្វីបានជាចេក អាចជួយព្យាបាល និងការពារជំងឺមួយចំនួន មានទាំងជំងឺព្យាបាលមិនជាទៀតផង។ នាងខ្ញុំនឹងលម្អិតជូនលោកអ្នកនាងមួយម្តងៗ។
ផ្លែចេកទុំ មានផ្ទុកសារជាតិស្ករធម្មជាតិ បីប្រភេទ ៖ Sucrose, fructose និង glucose រួមផ្សំនឹងសារធាតុសរសៃ។ ហេតុដូច្នេះហើយបានជាចេកផ្តល់ថាមពលបានភ្លាមៗ ក្រោយពេលបានបរិភោគ។ បើតាមការសិក្សាមួយបង្ហាញថា បរិភោគចេកពីរផ្លែ ប៉ុណ្ណោះ នោះអ្នកនឹងមានថាមពលអាចធ្វើកីឡាបាន៩០នាទី។ ដូច្នេះគ្មានអ្វីដែលចម្លែកទេ ដែលផ្លែចេក ជាអាហារផ្លែឈើទីមួយ និងចម្បងបំផុត សម្រាប់ពិភពអ្នកកីឡាអត្តពលករ។

ដោយភាពសម្បូរបែបផ្នែកថាមពល ផ្លែចេកពិតជាមិនអាចជួយលោកអ្នកនាង ក្នុងការថែរក្សារាង ឬទម្ងន់បានឡើយ ?! ក៏ប៉ុន្តែ ចុះហេតុអ្វីបានជាអ្នកដើរបង្ហាញម៉ូតនៅប្រទេសលោកខាងលិច មានផ្លែចេកជាប់នឹងខ្លួន នៅកន្លែងធ្វើការទៅវិញ ?!
ចេកគ្មានផ្ទុកសារធាតុGlutenទេ ហើយមានជីវជាតិតិចតួចណាស់ ប៉ុន្តែដូចបានជម្រាបអំបាញ់មិញថា ចេកមានផ្ទុកថាមពលច្រើន ជាផ្លែឈើប៉ូវកម្លាំង តែក៏ជាផ្លែឈើធ្វើឱ្យឆាប់ឆ្អែត ! ហេតុដូច្នេះហើយបានជាគេណែនាំតារាៗ និងអ្នកចង់រក្សារាងឱ្យពិសាចេក ជំនួសការបរិភោគអាហារនោះ។

ការស្ទង់មតិថ្មីៗ បានបង្ហាញបន្ថែមទៀតថា អ្នកមានជំងឺធ្លាក់ទឹកចិត្ត នឹងមានអារម្មណ៍ធូរស្រាល គ្រាន់បើឡើង ប្រសិនបើពួកគេបានបរិភោគផ្លែចេក ជាប្រចាំ។ ហេតុអ្វីផ្លែចេក ជួយសម្រួលសតិបែបនេះ ព្រោះចេកមានផ្ទុក ជាតិ Tryptophane ពោលគឺប្រភេទប្រូតេអ៊ីនម្យ៉ាង ដែលអាចធ្វើបំផ្លែងទៅជាសេរ៉ូតូនីន នៅពេលជ្រាបចូលខ្លួនប្រាណ។ ប្រូតេអ៊ីនប្រភេទនេះ ជួយបន្ធូរអារម្មណ៍មនុស្ស និងផ្តល់ភាពរីករាយ។ ដូច្នេះសូមកុំពិសារថ្នាំ ពិសាផ្លែចេកវិញទៅ ! វីតាមីន B6 ដែលមាននៅក្នុងចេក នឹងទៅជួយតម្រែតម្រង់កម្រិតជាតិស្ករ Glucoseក្នុងឈាម ឱ្យស្មើល្អ។ ប្រការនេះមានប្រយោជន៍ខ្លាំងណាស់ទៅសុខភាពអារម្មណ៍យើង។ ដោយសារភាពសម្បូរបែបផ្នែកវីតាមីន B6- B12 និងម៉ាញេស្យូម ចេកមានប្រយោជន៍ខ្លាំងណាស់សំរាប់អ្នកដែលប្រាថា្នចង់ឈប់ជក់បារី។ ពិសាចេកទៅនឹងធ្វើឱ្យអ្នកឆាប់បាត់អារម្មណ៍ស្រេកឃ្លានជាតិ នីកូទីន របស់បារី។

ចេកសម្បូរសារធាតុគ្លុយស៊ីត ជាការមិនអាចប្រកែកបាន ប៉ុន្តែក៏មានផ្ទុកសារធាតុរ៉ែជាច្រើនផ្សេងទៀតដែរ មានជាអាទិ៍សារធាតុរ៉ែ ប៉ូតាស្យូម។ ចេកសម្បូរជាតិប៉ូតាស្យូម តែមានកំរិតអំបិលតិចបំផុត ដែលនេះជាសម្ព័ន្ធមិត្តដ៏ចំណានបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម។ ផ្លែចេកមួយផ្លែអាចមានផ្ទុកសារធាតុប៉ូតាស្យូមដល់ទៅ៣៦០មីល្លីក្រាម។ ការសិក្សាបានបង្ហាញថា បើមនុស្សម្នាក់ស្រូបចំណីអាហារមានសារធាតុប៉ូតាស្យូមច្រើន នឹងមិនសូវមានគ្រោះកើតជំងឺលើសឈាមទេ។ សូម្បីតែអ្នកដែលមានជំងឺលើសឈាមប្រចាំកាយស្រាប់ទៅហើយ ក៏ការបរិភោគផ្លែចេកជារៀងរាល់ថ្ងៃ អាចជួយអ្នកជំងឺឱ្យមានស្ថានភាពបានធូរស្រាលខ្លះ និងមិនអាស្រ័យលើថ្នាំពេទ្យទាំងស្រុងពេក។ ប៉ូតាស្យូមនេះ ជាជំនួយមួយក្នុងការបញ្ជូនអុកស៊ីសែនទៅខួរក្បាល និងសម្រួលលំនឹងទឹកក្នុងខ្លួន តែកំរិតប៉ូតាស្យូមក្នុងខ្លួនមនុស្សនឹងត្រូវបានកាត់បន្ថយ ប្រសិនបើយើងមានStress ពេក ដូច្នេះគឺផ្លែចេកនេះឯងដែលយើងគួរទទួលទាន បន្ថែមចន្លោះពេលបាយ។ ក្រុមគ្រូពេទ្យអាមេរិក ឯកទេសផ្នែកចំណីអាហារ និងថ្នាំ ទើបបានយល់ព្រមឱ្យក្រុមហ៊ុនឧស្សាហកម្មចេកមានសិទ្ធិប្រកាសពីគុណប្រយោជន៍ ក្នុងការកាត់បន្ថយគ្រោះតានតឹង និងស្ទះបេះដូងទៀតផង។ មិនខុសពីគ្នានេះដែរការសិក្សារបស់ក្រុមវេជ្ជសាស្ត្រអង់គ្លេស បង្ហាញថាទទួលទានចេកជាប្រចាំរាល់ថ្ងៃអាចកាត់បន្ថយគ្រោះស្លាប់ ព្រោះជំងឺបេះដូង បាន៤០%។ ចំពោះកុមារ និងយុវវ័យក្នុងវ័យសិក្សា បរិភោគផ្លែឈើសម្បូរសារធាតុប៉ូតាស្យូម ច្រើនដូចយ៉ាងផ្លែចេក អាចជួយបង្កើនសមត្ថភាពក្នុងការផ្ទង់អារម្មណ៍សិក្សា។

ក្រៅពីរ៉ែប៉ូតាស្យូម ចេកមានផ្ទុកសារធាតុរ៉ែផ្សេងទៀត តួយ៉ាង កាល់ស្យូម ហ្វូស្វ័រ ម៉ាញ៉េស្យូម និង ស័ង្កសី។ ជាមួយនឹងកំរិតសារធាតុរ៉ែដែកខ្ពស់ គ្រូពេទ្យតែងណែនាំអ្នកជំងឺខ្វះឈាមឱ្យបរិភោគផ្លែចេក ដើម្បីជួយជំរុញការផលិតគ្រាប់ឈាមក្រហម។

ចាស់ទុំខ្មែរ តែងមានប្រសាសន៍ថា ចេកណាំវ៉ា ជួយព្យាបាលជំងឺក្រពះ និងការបត់ជើង។ ពាក្យណែនាំ និងជំនឿនេះ មិនខុសទេ ហើយថែមទាំងមានការទទួលស្គាល់ដោយវេជ្ជសាស្ត្រសម័យទៀត។ តើវេជ្ជសាស្ត្រពន្យល់យ៉ាងដូចម្តេច ? សារធាតុសរសៃ ដែលផ្លែចេកមានផ្ទុកយ៉ាងច្រើននោះ ជាអ្នកសម្រួលការទល់លាមក និងជាប្រយុទ្ធប្រឆាំងទល់នឹងបញ្ហាពោះវៀនមួយចំនួន។ បើពោះវៀនមានសុខភាពមិនល្អហើយ គឺមានតែចេកទុំ ដែលជាផ្លែឈើអាចបរិភោគបានដោយមិនបាច់ចម្អិន។ ថ្វីដ្បិតតែពេលនៅខ្ចី ចេកសម្បូរដោយសារធាតុអាស៊ីតបន្តិចមែន ប៉ុន្តែអាស៊ីតនេះ នឹងរលាយបាត់បន្តិចម្តងៗ ទៅតាមភាពទុំជោរនៃចេក ក្លាយជាផ្លែឈើដែលមានសារធាតុប្រឆាំងនឹងអាស៊ីតដោយធម្មជាតិ។ ដូច្នេះបើមានអាការៈឈឺក្រពះ ចេកទុំពិតជាអាចជួយកាត់បន្ថយការឈឺចាប់បាន។

ក្នុងទម្លាប់ប្រពៃណីខ្មែរ និងបណ្តាជនរស់នៅតំបន់ត្រូពិក ទាំងដើម ទាំងស្លឹក ត្រយូង និងផ្លែ សុទ្ធតែត្រូវបានយកកែច្នៃ ប្រើប្រាស់ និងធ្វើជាម្ហូប ជាបង្ហែម ឬជាផ្លែឈើ … ចំណែកសម្បកចេក ដែលអាចធ្វើមនុស្សរអិលដួលដោយងាយមែន តែវាអាចជួយបន្សាបការឈឺចាប់ រោល ឬហើម ពេលមានសត្វល្អិតទិចឬខាំ ដោយគាន់តែសម្បកចេកមកញី ពីលើ។

ជាចុងក្រោយ ការជ្រើសរើសចេកប្រភេទផ្សេងៗគ្នា យកមកបរិភោគ ឆៅ ស្ងោរ ឬធ្វើបង្អែម (ឧ. ចេកពងមាន់ ឬ អំបូង ចេកណាំវ៉ា ញ៉ាំឆៅ – ចេកស្នាប់មុខយកទៅស្ងោរ ។ល។ និង។ល។) មិនមែនជាការចៃដន្យទេ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា មានប្រភេទចេកខ្លះ មិនសូវមានសារធាតុស្ករច្រើនទេ តែមានផ្ទុកច្រើនសារធាតុអាមីដុង។ ពពួកចេកប្រភេទនេះ គេហៅថា ផ្លង់តាំង និងត្រូវតែធ្វើឱ្យឆ្អិនសិនទើបបរិភោគឆ្ងាញ់។ ប្រទេសនៅតំបន់ត្រូពិច និងអាហ្វ្រិកខ្លះទទួលទានចេកប្រភេទនេះ ជំនួសបាយ ឬ ដំឡូង។ នៅអឺរ៉ុប ទោះមិនមែនជាទឹកដី ដាំដុះចេកក៏ពិតមែន តែចេកគឺជាផ្លែឈើដែលគេបរិភោគជាបង្ហែមលាងមាត់ក្រោយបាយ ច្រើនជាបំផុត៕

រូបភាពដកស្រង់

Advertisements

Posted on June 24, 2012, in ជំនួយសុខភាព. Bookmark the permalink. 1 Comment.

  1. ចូលចិត្តអានអំពីពត៌មានសុខភាព។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: