ភេសជ្ជៈដបឬកំប៉ុងបង្កើនការកើតជំងឺបេះដូង

ការសិក្សាទៅលើបុរសជាងបួនម៊ឺននាក់បានអោយដឹងថា ការទទួលទានភេសជ្ជៈច្រកកំប៉ុងឬដបដែលមិនមែនជាប្រភេទសុរា (Soft Drink) រាល់ថ្ងៃអាចបង្កើនឱកាសក្នុងការកើតជំងឺគាំងបេះដូងរហូតដល់ទៅ20ភាគរយ។

អ្នកស្រាវជ្រាវឈ្មោះ ឡរិន ឌីកូនីង បាននិយាយថា រាងកាយមនុស្សអាចនឹងប៉ះប៉ូវសងនូវជាតិស្ករ ដែលបញ្ចេញពីភេសជ្ជៈតាមរយៈការបង្កើត ការផ្គត់ផ្គង់ជាតិខ្លាញ់ដោយខ្លួនវាហើយជាតិខ្លាញ់មួយចំនួននឹងបង្កផលអាក្រក់សម្រាប់បេះដូង។

ទស្សនាវដ្តី (Ciculation) បានរាយការណ៍ថា ការធ្វើតេស្តលើគំរូឈាមបានបង្ហាញថា អ្នកដែលពិសាភេសជ្ជៈដែលសម្បូរជាតិស្ករនឹងកើតមានជាតិខ្លាញ់ក្នុងឈាម និងប្រូតេអ៊ីនដែលពាក់ព័ន្ធនឹងជំងឺបេះដូងក្នុងកម្រិតមួយដ៍ខ្ពស់ហើយកម្រិតសារធាតុកូឡេស្តូរ៉ូលមានប្រយោជន៍នឹងត្រូវបានថយចុះ។

ការសិក្សានេះបានរកឃើញផងដែរថា អ្នកដែលទទួលទានភេសជ្ជៈសម្បូរជាតិស្ករកាន់តែច្រើននោះ ហានិភ័យនៃការកើតជំងឺគាំងបេះដូងក៏នឹងកាន់តែកើតឡើងដូចគ្នាដែរ ក្នុងនោះរួមមានទាំងទឹកផ្លែឈើក្រឡុក ឬកិនដែលមានដាក់ស្ករផងដែរ។

សំខាន់ជាងនេះទៅទៀតនោះគឺថា ទំនាក់ទំនងដែលបង្កើនជំងឺគាំងបេះដូង កើតឡើងនៅពេលដែលមានកត្តាផ្សេងៗរួមបញ្ចូលគ្នាមាន ដូចជាការជក់បារី ការការឡើងទម្ងន់ ការសេពសុរា និងកង្វះលំហាត់ប្រាណ។
ក្រុមអ្នកស្រាវជ្រាវអាមេរិកបានបង្កើតនូវទំនាក់ទំនងនៃជំងឺគាំងបេះដូងបន្ទាប់ពីវិភាគព៌តមាន ដែលផ្តល់ឱ្យដោយបុរសៗដែលត្រូវបានគេចោទសួររៀងរាល់ពីរឆ្នាំម្តងនៅចន្លោះឆ្នាំ1986 និង2008 ដើម្បីផ្តល់នូវព៌តមានលម្អិតស្តីពីរបបអាហាររបស់ពួកគេ។

ព៌តមានដែលវិភាគរួចបានបង្ហាញថា បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនពិសារភេសជ្ជៈ សម្បូរជាតិស្ករសោះនោះការទទួលទានភេសជ្ជៈចំណុះ350 មីលីលីត្រជារៀងរាល់ថ្ងៃ កំប៉ុងស្តង់ដារមានចំណុះ330មីលីលីត្រ នឹងបង្កើនហានិភ័យក្នុងការកើតជំងឺគាំងបេះដូងរហូតដល់ទៅ20ភាគរយ។

លោកវេជ្ជបណ្ឌិត ឌឹ កូនីង មកពីសាកលវិទ្យាល័យហាវើដ បាននិយាយថា បើទោះបីជាការសិក្សានេះមិនបានភ្ជាប់ទំនាក់ទំនងភេសជ្ជៈ ដែលគេនិយមទទួលទានជាមួយនឹងបញ្ហាបេះដូងផ្សេងទៀតផងដែរ ដែលជាជម្រើសដ៏ប្រសើរ។

លោកនិយាយថា ៉ទឹក កាហ្វេ និង តែ ប្រហែលជាជម្រើសមួយដ៏ប្រសើរបំផុត ក្រៅពីនេះក៏អាចជាទឹកដោះគោ ដែលមានជាតិខ្លាញ់ទាបផងដែរ។ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើទឹកផ្លែឈើស្រស់អាចជំនួយភេសជ្ជៈកំប៉ុងទាំងនោះបានដែរ ឬក៏យ៉ាងណានោះទេ។ មានជាតិស្ករច្រើនណាស់ នៅក្នុងទឹកផ្លែឈើទាំងនោះប៉ុន្តែពួកវាពិតជាមានសារប្រយោជន៍បន្ថែមពិតដូចជា វីតាមីន និងជាតិសរសៃ។

ដកស្រង់ចេញពីការសែតរស្មីកម្ពុជា

Advertisements

Posted on March 16, 2012, in ជំនួយសុខភាព. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: