អំបិល!

អស់​រយៈ​ជាច្រើន​ឆ្នាំ​មក​ហើយ​ បណ្តា​វេជ្ជ​បណ្ឌិត​​តែង​តែ​បាន​ប្រាប់​យើង​ថា ​ការ​ទទួល​ទាន​អំ​បិល​​ច្រើន​​ពេក​មាន​ផល​អាក្រក់​សម្រាប់​ខ្លួន​ យើង​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ការ​សិក្សា​មួយ​បាន​អះ​អាង​ថា​ការ​កាត់​បន្ថយ​ការ​ទទួល​ទាន​អំ​បិល​គឺ​អាច​ បង្កើន​អត្រា​ស្លាប់​ដោយ​ជំ​ងឺ​គាំង​បេះ​ដូង​ឬក៏​ជំងឺ​ស្រ្តូក​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ទទួល​ទាន​អំ​បិល​សូ​ដ្យូម​តិច​តួច​បំ​ផុត​ប្រ​ហែល​ជា​១ស្លាប​ព្រា​ កា​ហ្វេ​ក្នុង​១ថ្ងៃ​មិន​បាន​បង្ហាញ​ពី​ផល​ប្រ​យោជន៍​សុខភាព​នោះ​ទេ​ធៀប​​ទៅ ​និង​អ្នក​ដែល​ទទួល​ទាន​ច្រើន​ជាង​។ ជា​ការ​ពិត​ណាស់​ ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​អំ​បិល​តិច​តួច​ ប្រ​ឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ដោយ​ជំ​ងឺ​បេះ​ដូង​ ។
ការ​សិក្សា​នេះ​ដែល​បាន​ពិ​សោធន៍​លើ​ជន​​ជាតិ​អឺរ៉ុប​ ប្រុស​-​ស្រី​ចំនួន​៣៦៨១នាក់​អាយុ​៦០​ឆ្នាំ​ចុះ​ និង​បាន​ចំ​ណាយ​ពេល​ប្រហែល​៨​ឆ្នាំ​ក៏​បាន​រក​ឃើញ​​ថា ​ការ​ទទួល​ទាន​អំ​បិល​ក្នុង​កម្រិត​មធ្យម​​មិន​បាន​បង្កើន​អត្រា​គ្រោះ​ ថ្នាក់​ដោយ​ជំ​ងឺ​ឡើង​​ឈាម​នោះ​ឡើយ ។​ របាយ​ការណ៍​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌​មាន​Journal of the American Medical Association ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង​៣​ខែ​បន្ទាប់​ពី​រដ្ឋា​ភិ​បាល​អាមេរិក​ចេញ​ធ្វើ ​យុទ្ធនាការ​សុខ​ភាព​ជា​សាធារណ​ៈ​នៅ​តាម​ភោជ​នី​យដ្ឋាន​និង​កន្លែង​ផលិត​ អាហារ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំ​បិល​ ។​ សាស្ត្រា​ចារ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​Jan Staessen នៅ​សាកល​វិទ្យា​ល័យ​ឡឺវិន​ ​នៃ​ប្រទេស​បែល​ហ្ស៊ិក​បាននិយាយ​ថា​៖«ការរក​ឃើញ​របស់​យើង​មិន​បាន​គាំ​​ទ្រ​ ទៅ​លើ​ការ​កាត់​បន្ថយ​នៃការទទួល​ទាន​អំ​បិល​របស់​ប្រជាជន​នោះ​ទេ »។
ទោះ​ជា​យ៉ាង​ណា​បណ្តា​អ្នក​វិទ្យា​សាស្រ្ត​ពុំ​បាន​ ធ្វើ​សេចក្តី​ពន្យល់​ឱ្យ​បាន​ច្បាស់​លាស់​អំ​ពី​លទ្ធផល​របស់​ខ្លួ​ន​ឡើយ​ តែ​ពួក​គេ​បាន​ស្ទង់​មើល​តាម​របាយ​ការណ៍​​ដែល​ថា​កម្រិត​អំ​បិល​ទាប​នៅ​ ក្នុង​រាង​កាយ​អាច​ធ្វើ​ឱ្យ​​មាន​ភា​ព​តាន​តឹង​បន្ថែម​ទៀត​នៅ​ក្នុង​ ប្រព័ន្ធ​សរសៃ​ប្រសាទ​ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ័រម៉ូន​ដែល​គ្រប់​គ្រង​ សម្ពាធ​ឈាម​និង​ការ​ស្រូប​យក​សូ​ដ្យូម​។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ជាច្រើន​​​ទៀត​បាន​បង្ហាញ​ថា​ ការ​ទទួល​ទាន​អំ​បិល​ច្រើន​អាច​មាន​ផល​​អាក្រក់​ដល់​ខ្លួន​យើង​។ ការ​សិក្សា​កាល​ពី​ឆ្នាំ​មុន​បាន​បង្ហាញ​ថា​ ជំ​ងឺ​បេះ​ដូង​អាច​កាត់​បន្ថយ​បាន​១/៥ប្រ​សិន​បើ​ក្រុម​ហ៊ុន​ផលិត​អាហារ​ទាំ ​ង​អស់​​ត្រូវ​បាន​ហាម​មិនឱ្យ​​ដាក់​អំ​បិល​ច្រើន​នៅ​ក្នុង​ផលិត​ផល​របស់​ ពួក​គេនោះ​ ៕
អត្តបទដកស្រង់ចេញពីកាសែតកោះសន្តិភាព

អំបិល

អំបិល

Advertisements

Posted on May 13, 2011, in ជំនួយសុខភាព. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: