អត្តប្រយោជន៍ផ្លែចេក

ការ​ប្រទះ​ឃើញ​របស់​អ្នក​ស្រាវជ្រាវ​ជន​ជាតិ​អង់​គ្លេស និង​អ៊ីតាលី បាន​ណែ​នាំ​ថា មនុស្ស​ជា​ច្រើន​​អាច​ការ​ពារ​ខ្លួន​ពី​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ស្ពាធ​បាន​ ដោយ​ទទួល​ទាន​អាហារ​ដែល​សំបូរ​ដោយ​​ជាតិ​ប៉ូ​តា​ស្យូម ដូច​ជា​ចេក សណ្តែក ទឹក​ដោះ​គោ និង​​ត្រី ។

​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ការ​ទទួល​ទាន​ប៉ូតា​ស្យូម​ក្នុង​មួយ​ថ្ងៃ​ប្រហែល​១.៦០០​មីល្លី​​ក្រាម ​នឹង​កាត់​បន្ថយ​ការ​ប្រឈម​មុខ​សរសៃ​ឈាម​​ខួរ​ក្បាល​ជាង​១​ភាគ​៥ ។ គួរ​បញ្ជាក់​ថា ក្នុង​ចេក​មួយ​ផ្លែ​​មាន​ប៉ូ​តា​ស្យូម​ជា​មធ្យម​​៥០០​មីល្លី​​ក្រាម ដោយ​ជួយ​បន្ថយ​សម្ពាធ​ឈាម​ និង​គ្រប់​គ្រង​សម​តុល​នៃ​វត្ថុ​រាវ​ក្នុង​រាង​កាយ ។
​សម្រាប់​អ្នក​ដែល ​មាន​សារ​ធាតុ​ប៉ូ​តា​ស្យូម​ក្នុង​កម្រិត​ទាប​​ពេក​​អាច​ធ្វើ​ឱ្យ​ការ​លោត​ នៃ​បេះ​ដូង​ខុស​ប្រក្រតី​រក​កល​ចង់​ក្អួត​ចង្អោរ និង​រាក​រូស ។ អ្នក​ស្រាវជ្រាវ​មក​ពី​មហា​វិទ្យា​ល័យ​វ័រ​វិក ក្នុង​ប្រទេស​អង់​គ្លេស​ និង​មហា​វិទ្យា​ល័យ​​ណា​ផល របស់​ប្រទេស​​អ៊ីតាលី បញ្ជាក់​​ថា ​ការ​បរិ​ភោគ​​ចេក​ក្នុង​​ក​ម្រិត​ទាប​ជាង​បរិ​មាណ​កំណត់​ក្នុង​មួយ​ថ្ងៃ ហើយ​ប្រសិន​បើក​បរិ​ភោគ​ អាហារ​ដែល​សំបូរ​នូវ​ជាតិ​​ប៉ូ​តា​ស្យូម​ច្រើន​គួប​​ផ្សំ​នឹង​កាត់​បន្ថយ​ ការ​បរិ​ភោគ​អំបិល ​ចំនួន​អ្នក​ស្លាប់​​ដោយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង នឹង​ថយ​ចុះ​ជាង​មួយ​លាន​នាក់​ក្នុង​មួយ​​ឆ្នាំ ។

​អ្នក​​កើត​ជំងឺ​នេះ​​មាន​ចំនួន​ច្រើន​អាច​មិន​ស្លាប់ ​ភ្លាមៗ​ ប៉ុន្តែ​ក្លាយ​ជា​មនុស្ស​ពិការ ប្រសិន​បើ​​អាការ​​រើ​ឡើង​វិញ​ជា​លើក​ទី​២ និង​ទី​៣ មាន​ឱកាស​ស្លាប់​បាត់​​បង់​ជីវិត​បាន ។ អ្នក​នាំ​ពាក្យ​របស់​សមា​គម​ជំងឺ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​​នៅ​ប្រទេស​អង់​ គ្លេស​បាន​ថ្លែង​ថា ការ​ស្រាវជ្រាវ​នេះ​បាន​ណែ​នាំ​ថា ការ​ទទួល​ទាន​​អាហារ​សំបូរ​ដោយ​ប៉ូតា​ស្យូម​ជួយ​កាត់​បន្ថយ​ភាព​ផ្សង​លើ​ ជំងឺ​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន ។ សម្ពាធ​ឈាម​​ឡើង​ខ្ពស់​ជា​កត្តា​​ដ៏​សំខាន់​សម្រាប់​​ជំងឺ​ខាង​លើ និង​ការ​ស្រាវជ្រាវ​​ពី​អតីត​កាល​​បញ្ជាក់​ថា ​ប៉ូតា​ស្យូម​អាច​ជួយ​កាត់​បន្ថយ​​សម្ពាធ​ឈាម​បាន​៕
អត្តបទដកស្រង់ចេញពីកាសែតកោះសន្តិភាព

ផ្លែចេក

ផ្លែចេក

Advertisements

Posted on May 3, 2011, in ជំនួយសុខភាព. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: