ហាំប៊ឺរហ្គ័រសាច់មាន់

គ្រឿងផ្សំ

ហាំប៊ឺរហ្គ័រសាច់មាន់

ហាំប៊ឺរហ្គ័រសាច់មាន់

១ សាច់មាន់ចិញ្រ្ចាំល្អិត ១៥០ក្រាម

២ អំបិលម៉ដ្ធកន្លះស្លាបព្រាកាហ្វេ

៣​ ដំឡូងបារាំង បំពង់ស្រួយ ១៥ចំណិត

៤ ម្ទេសប្លោកបៃតង​ហាន់ជារង្វង់ ៣កង់ស្ដើងៗ

៥ ប៉េងប៉ោះហាន់ជារង្វង់១ផ្លែ

៦ ការ៉ុត ហាន់ឆ្មារៗ ២០ក្រាម

៧ ម៉ាយួណេស​ ៥០ក្រាម

៨ នំបុ័ងសំរាប់ធ្វើប៊ឺរហ្គ័រ ១ឬ ២ដុះ

៩ ខ្ទឹមបារាំង ចិញ្រ្ចាំ១០ក្រាម

១០ ម្រេចម៉ដ្ធកន្លះស្លាបព្រាកាហ្វេ

១១ សាឡាដហាន់៣សន្លឹក

១២ ម្ទេសប្លោកក្រហមហាន់ជារង្វង់៣កង់ស្តើងៗ

១៣ ម្នាស់ហាន់១ចំណិត

១៤ ស្ពៃក្តោបហាន់ឆ្នារៗ ១០ក្រាម

១៥ ទឹកស៊ីអ៊ីវ១០ក្រាម

វិធីធ្វើ

១ យកខ្ទឹមបារាំងទៅឆាអោយក្រអូបឈ្ងុយប្រមាណ៣ឬ៤នាទី ហើយនាំយកទៅក្រឡុកជាមួយសាច់មាន់ចិញ្រ្ចាំ អំបិលម៉ដ្ធ ម្រេច ស៊ុតមាន់ ទឹកស៊ីអ៊ីវ ចូលគ្នាអោយសព្វ។

២ រកពុម្ពមូល(កំប៉ុង​ឬចានក្រឡូម) មកញាត់គ្រឿងខាងលើនេះសង្កត់អោយណែនហើយយកទៅចៀន ដោយដាក់ភ្លើងល្មមដាក់ខ្លាញ់តិចតួចបង្កាកុំអោយជាប់ខ្ទះ។ ចៀនអោយឆ្អិនល្មមរួចយកធ្វើស្នូលនំប៊ឺរហ្គ័រ ដែលចំហុយក្តៅ រឺឆ្អើរក្តៅៗ។

៣ ផ្សំបន្លែទាំងអស់ចូលគ្នា ដែលមានសាឡាដ ម្ទេសប្លោកបៃតង និងក្រហម ការ៉ុត ប៉េងប៉ោះ ស្ពៃក្តោប ម្នាស់ ច្រូចម៉ាយូណេស(ដូចប័រ) ពីលើក្រឡុកចូលគ្នាអោយសព្វ។

៤ រៀបបន្លែនំបុ័ង ស្នូលសាច់មាន់ចិញ្រ្ចាំ និងដំឡូងចៀន បរិភោគក្នុងពេលក្តៅៗ ដើម្បីអោយមានរស់ជាតិកាន់តែឆ្អាញ់។ រូបមន្តអាហារនេះសំរាប់នាក់បរិភោគម្នាក់ៗ។

Advertisements

Posted on March 22, 2011, in ម្ហូប. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: