សួនបន្លែតូចមួយ!

សួនបន្លែគឺជាកន្លែងដាំតំណាំផ្សេងៗ មានដូចជា សាលាដ ស្ពៃ ត្រប ល្ពៅ ម្ទេស ជី ខ្ទឹម​​ ជាដើម។ តើលោកនាក់មានបំណងបង្កើតសួនបន្លែនៅផ្ទះរបស់លោកនាក់ដែរទេ?​ ផ្ទះនៅតាមជនបទមានដីធំទូលាយងាយស្រួលក្នុងការដាំដុះ និង​ធ្វើសួន តែចំពោះផ្ទះនៅតាមទីក្រុងវិញ តើលោកនាក់ធ្វើសួនបន្លែដោយវិធីណា?
របៀបងាយៗ ជួយអោយលោកនាក់មានសួនដាំតំណាំបានដូចនៅជនបទ។
ដោយលោកនាក់គ្រាន់តែទិញធុងដាក់ផ្លែឈើ មករៀបចំដី ដាក់ជី រួចលោកនាក់ដាក់ដាំតំណាំតាមការចូលចិត្ត និងទុកដាក់កន្លែងសមស្រប នោះជាការស្រេច។
អត្តប្រយោជន៍នៃការដាំតំណាំ
សួនតំណាំមានអត្តប្រយោជន៍ចំពោះសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និង​ រកចំណូលបានពីផលតំណាំផងដែរ។ ផលបន្លែដែរទទួលបានពីការដាំដុះ គឺមិនមានសារធាតុគីមី ដែលធ្វើអោយប៉ះពាល់ដល់សុខភាពរាងកាយនោះទេ វាថែមទាំងជួយអោយយើងមានសុខភាពល្អថែមទៀតផង៕ ទន្ទឹមនិងនោះផងដែរ ការធ្វើសួនបន្លែ ក៏ដូចជាការហាត់ប្រាណបែបធម្មជាតិ ដែលជួយអោយយើងមានសុខភាពរឹងមាំ កាត់បន្ថយភាពតានតឹងនៃផ្លូវចិត្ត​និងធ្វើអោយយើយសប្បាយរីករាយនិងផលតំណាំដែរទទួលបាន ម្យ៉ាងវិញទៀតយើងក៍អាចរកចំណូលពីផលតំណាំទាំងអស់នេះផងដែរ។
ដូចនេះសួនតំណាំមានសារប្រយោជន៍ណាស់ចំពោះយើងគ្រប់គ្នា ទាំងផ្លូវកាយ​​ និងផ្លូវចិត្ត​។
រូបភាពដកស្រង់

vegetable_garden_05

បន្លែ

បន្លែ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: