តើទំរង់ចិញ្ចើមខាងក្រោម មួយណាជារបស់អ្នក ?


១. ក្រាសតាំងពីដើមដល់ចុង
មានជំនឿទុកចិត្ត និង គោរពចំពោះខ្លួនឯងខ្ពស់ ។ ពេលខ្លះដើរតួរជា មនុស្សដែលមានភាពយុត្តិធម៌ចំពោះខ្លួនឯងពេក ដូច្នេះហើយទើបរស់នៅមិនសូវ ចុះសម្រុងជាមួយអ្នកដទៃ ។

២. ចិញ្ចើមក្រាសចុង
មានបុគ្គលិកលក្ខណៈកាចបន្តិច, មានទំនុកចិត្តចំពោះ របៀបរបស់នៅ និង អនាគតរបស់ខ្លួន ។ អាចស្វែងរកគោលបំណងរបស់ខ្លួនក្នុងជីវិត តាំងពីវ័យក្មេង ។

៣. ចិញ្ចើមស្តើងចុង
ភាគច្រើននៃមនុស្សដែលមាន ចិញ្ចើមបែបនេះ តែងតែឈ្លើយ, អាត្មានិយម, និង ខ្វល់តែពីប្រយោជន៍ផ្ទាល់ខ្លួន ។

៤. ចិញ្ចើមកោង
មនុស្សភាគច្រើនដែលមានចិញ្ចើមកោង តែងជាមនុស្សចិត្តល្អ, មានទេពកោសល្យ, ប៉ុន្តែមានការធ្វេសប្រហែសបន្តិច ។ ចូរកុំព្យាយាមធ្វើរឿងដែលប្រថុយប្រថាន ព្រោះវាអាចធ្វើអោយបរាជ័យ ។ ជាការល្អគួររៀនសន្សឹមៗ ដើម្បីទទួលបានជោគជ័យ ។

៥. ចិញ្ចើមខ្ពស់ឆ្ងាយពីភ្នែក
ជាប្រភេទមនុស្សសុភាព, ដែលងាយចិត្តទន់ និង រុញរា ។ ជាទូទៅនឹងធ្វើការងារបានល្អឥតខ្ចោះ នៅក្នុងបរិយាកាសដ៏ល្អ ប៉ុន្តែងាយនឹងបរាជ័យ ក្នុងបរិយាកាសដ៏អាក្រក់ ដែលជាលទ្ធផលធ្វើអោយបាត់បង់ ជំនឿទៅលើមនុស្សជាតិ ។

៦. ចិញ្ចើមទាប់
ជាមនុស្សប្រាកដនិយម, អាត្មានិយម, មិនចាប់អារម្មណ៍ក្នុងរឿងអបិយជំនឿ ។ ពួកគេមានទំនោរទៅរក ការមើលពិភពលោកក្នុងផ្លូវល្អ ៕

បញ្ជាក់៖ នេះគ្រាន់តែជាការសំគាល់របស់ ប្រជាជនចិនបុរាណតែប៉ុណ្ណោះ មិនមែនអោយតែអ្នកមានចិញ្ចើមបែបនេះ សុទ្ធតែជាមនុស្សបែបនេះ ១០០% នោះទេ ។

ផ្តល់សិទ្ធដោយ៖ បែកធ្លាយ

copy from: Khmer-press

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: